ព្រះត្រៃបិដក ភាគ ២១
ដូច្នេះហើយ ក៏ចូលទៅអាស្រ័យដំណាំ ដែលមារដាំហើយឯណោះ និងលោកាមិសៈទាំងឡាយឯណោះ ហើយសម្រេចទីនៅអាស្រ័យ លុះសម្រេចទីនៅអាស្រ័យ ក្នុងទីនោះហើយ មិនលុកលុយ មិនភ្លេចខ្លួន នឹងដំណាំ ដែលមារដាំហើយឯណោះផង និងលោកាមិសៈទាំងឡាយឯណោះផង គ្រាន់តែបរិភោគភោជនទាំងឡាយ កាលសមណព្រាហ្មណ៍ទី៣ទាំងនោះ មិនបានលុកលុយ មិនបានភ្លេចខ្លួនក្នុងដំណាំនោះហើយ គ្រាន់តែបរិភោគភោជនទាំងឡាយ ក៏មិនដល់នូវសេចក្តីស្រវឹង លុះមិនស្រវឹងហើយ ក៏មិនដល់នូវសេចក្តីប្រមាទ លុះមិនប្រមាទហើយ ជាអ្នកគួរមារធ្វើតាមសេចក្តីប្រាថ្នាមិនបាន ព្រោះដំណាំឯណោះផង ព្រោះលោកាមិសៈឯណោះផង។ តែសមណព្រាហ្មណ៍ទី៣ទាំងនោះ មានសេចក្តីយល់ឃើញយ៉ាងនេះថា លោកទៀតដូចម្តេចខ្លះ។បេ។ សត្វទៅខាងមុខអំពីសេចក្តីស្លាប់ មិនកើតទៀតក៏មាន មិនមែនមិនកើតទៀត ក៏មាន ដូច្នេះខ្លះ កាលបើយ៉ាងនេះ ពួកសមណព្រាហ្មណ៍ទី៣នោះ មិនរួចអំពីឥទ្ធានុភាព របស់មារទៅហើយ បើដូច្នោះ មានតែយើងទាំងឡាយ សម្រេចទីនៅអាស្រ័យ ត្រង់ទីដែលមិនមែនជាដំណើរ នៃមារ និងបរិស័ទរបស់មារ លុះសម្រេចទី
ID: 636822541923883148
ទៅកាន់ទំព័រ៖