ព្រះត្រៃបិដក ភាគ ២១

នៅ​អាស្រ័យ​ ​ក្នុង​ទីនោះ​ហើយ​ ​យើង​កុំ​លុកលុយ​ដំណាំ​ ​ដែល​មារ​ដាំ​ហើយ​ឯណោះ​ ​និង​លោកាមិសៈ​ទាំងឡាយ​ឯណោះ​ ​មិន​ភ្លេចខ្លួន​ ​គ្រាន់តែ​បរិភោគភោជន​ទាំងឡាយ​ ​កាលបើ​យើង​មិន​លុកលុយ​ ​មិន​ភ្លេចខ្លួន​ ​គ្រាន់តែ​បរិភោគ​ ​នូវ​ភោជន​ទាំងឡាយ​ ​នឹង​មិនដល់​នូវ​សេចក្តី​ស្រវឹង​ ​លុះ​មិន​ស្រវឹង​ហើយ​ ​នឹង​មិនដល់​នូវ​សេចក្តី​ប្រមាទ​ ​លុះ​មិន​ប្រមាទ​ហើយ​ ​នឹងជា​អ្នក​គួរ​មារ​ធ្វើតាម​សេចក្តី​ប្រាថ្នា​មិនបាន​ ​ព្រោះ​ដំណាំ​ឯណោះ​ផង​ ​ព្រោះ​លោកាមិសៈ​ឯណោះ​ផង​ ​ទើប​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​សម្រេច​ទីនៅ​អាស្រ័យ​ ​ត្រង់​ទី​ដែល​មិនមែន​ជា​ដំណើរ​នៃ​មារ​ ​និង​បរិស័ទ​របស់​មារ​ ​លុះ​សម្រេច​ទីនៅ​អាស្រ័យ​ ​ក្នុង​ទីនោះ​ហើយ​ ​ក៏​មិនបាន​លុកលុយ​ដំណាំ​ ​ដែល​មារ​ដាំ​ហើយ​ឯណោះ​ ​និង​លោកាមិសៈ​ទាំងឡាយ​ឯណោះ​ ​មិន​ភ្លេចខ្លួន​ ​គ្រាន់តែ​បរិភោគ​ ​នូវ​ភោជន​ទាំងឡាយ​ ​កាល​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​មិន​លុកលុយ​ ​មិន​ភ្លេចខ្លួន​ក្នុង​ដំណាំ​ ​និង​លោកាមិសៈ​នោះ​ហើយ​ ​គ្រាន់តែ​បរិភោគ​ ​នូវ​ភោជន​ទាំងឡាយ​ ​ក៏​មិនដល់​នូវ​សេចក្តី​ស្រវឹង​ ​លុះ​មិន​ស្រវឹង​ហើយ​ ​ក៏​មិនដល់​នូវ​សេចក្តី​ប្រមាទ​ ​លុះ​មិន​ប្រមាទ​ហើយ​ ​ជា​អ្នក​គួរ​មារ​ធ្វើតាម​សេចក្តី​ប្រាថ្នា​មិនបាន​ ​ព្រោះ​ដំណាំ​ឯណោះ​ផង​ ​ព្រោះ​លោកាមិសៈ​ឯណោះ​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​យ៉ាងនេះ​ ​ពួក​សមណព្រាហ្មណ៍​ទី៤នោះ​ ​ទើប​រួច​
ថយ | ទំព័រទី ១២១ | បន្ទាប់
ID: 636822542162726809
ទៅកាន់ទំព័រ៖