ព្រះត្រៃបិដក ភាគ ២១

អំពី​ឥទ្ធានុភាព​នៃ​មារ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ម្រឹគ​ទី៤នោះ​ ​មាន​សេចក្តី​ឧបមា​ ​ដូចម្តេច​មិញ​ ​តថាគត​ ​ពោល​នូវ​ពួក​សមណព្រាហ្មណ៍​ទី៤នេះ​ ​ថា​មាន​ឧបមេយ្យ​ ​ដូច្នោះ​ដែរ​។​
 [​៤៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ទី​ដែល​មិនមែន​ជា​ដំណើរ​របស់​មារ​ ​និង​បរិស័ទ​នៃ​មារ​ ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ ​ក្នុង​សាសនា​នេះ​ ​ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ ​ហើយ​ចូលកាន់​បឋមជ្ឈាន​ ​ដែល​ប្រកបដោយ​វិតក្កៈ​ ​វិចារៈ​ ​និង​បីតិ​ ​សុខៈ​ ​ដែល​កើតអំពី​សេចក្តី​ស្ងប់ស្ងាត់​ជា​អារម្មណ៍​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​តថាគត​ ​ហៅថា​ ​ភិក្ខុ​ធ្វើ​នូវ​មារ​ឲ្យ​ខ្វាក់​ ​បំបែក​ភ្នែក​ ​មិន​ឲ្យ​ឃើញ​ស្នាមជើង​ ​ដល់​នូវ​វិស័យ​ ​ដែល​មារ​មានចិត្ត​លាមក​ ​រក​មិនឃើញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយវិញទៀត​ ​ភិក្ខុ​នោះ​ ​ព្រោះ​ចូល​ទៅ​រម្ងាប់​នូវ​វិតក្កៈ​ ​វិចារៈ​ ​រួចហើយ​ ​ក៏បាន​ចូល​ដល់​ទុតិយជ្ឈាន​ ​ជាទី​ផូរផង់​ ​ប្រព្រឹត្តទៅ​ខាងក្នុង​ ​ក៏​ញ៉ាំង​ចិត្តជា​សមាធិ​ ​ឲ្យ​ចម្រើនឡើង​ ​គ្មាន​វិតក្កៈ​ ​វិចារៈ​ ​ទេ​ ​មានតែ​បីតិ​ ​និង​សុខៈ​ ​កើតអំពី​សមាធិ​។​បេ​។​ ​ហើយក៏​បាន​ចូលកាន់​តតិយជ្ឈាន​។​បេ​។​ ​ចូលកាន់​ចតុត្ថជ្ឈាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​តថាគត​ហៅថា​ ​ភិក្ខុ​
ថយ | ទំព័រទី ១២២ | បន្ទាប់
ID: 636822542454333488
ទៅកាន់ទំព័រ៖