ព្រះត្រៃបិដក ភាគ ២១

បាន​ធ្វើ​មារ​ឲ្យ​ខ្វាក់​ ​បំបែក​ភ្នែក​មិន​ឲ្យ​ឃើញ​ស្នាមជើង​ ​ដល់​នូវ​វិស័យ​ដែល​មារ​មានចិត្ត​លាមក​រក​មិនឃើញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ ​ព្រោះ​ប្រព្រឹត្ត​កន្លង​នូវ​រូបសញ្ញា​ ​ព្រោះ​ដល់​នូវ​សេចក្តី​វិនាស​ ​នៃ​បដិឃ​សញ្ញា​ ​ព្រោះ​មិនបាន​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​នានត្ត​សញ្ញា​ ​ដោយ​ប្រការ​ទាំងពួង​ ​ក៏​ចូលកាន់​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដោយធ្វើ​ទុក​ក្នុងចិត្ត​ថា​ ​អាកាស​មិន​មាន​ទីបំផុត​ ​ដូច្នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​តថាគត​ហៅថា​ ​ភិក្ខុ​ ​បាន​ធ្វើ​នូវ​មារ​ឲ្យ​ខ្វាក់​ ​បំបែក​ភ្នែក​ ​មិន​ឲ្យ​ឃើញ​ស្នាមជើង​ ​ដល់​នូវ​វិស័យ​ ​ដែល​មារ​មានចិត្ត​លាមក​ ​រក​មិនឃើញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ ​ព្រោះ​កន្លង​នូវ​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដោយសព្វគ្រប់​ ​ក៏​ចូលកាន់​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​(​ដោយធ្វើ​ទុក​ក្នុងចិត្ត​)​ ​ថា​ ​វិញ្ញាណ​មិន​មាន​ទីបំផុត​ ​ដូច្នេះ​។​បេ​។​ ​ភិក្ខុ​ ​ព្រោះ​កន្លង​ ​នូវ​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ក៏​ចូលកាន់​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​(​ដោយធ្វើ​ទុក​ក្នុងចិត្ត​)​ ​ថា​ ​អ្វី​តិចតួច​មិន​មាន​ដូច្នេះ​។​បេ​។​ ​ភិក្ខុ​ ​ព្រោះ​កន្លង​នូវ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ក៏​ចូ​លកាន់នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ ​
ថយ | ទំព័រទី ១២៣ | បន្ទាប់
ID: 636822542688026855
ទៅកាន់ទំព័រ៖