ព្រះត្រៃបិដក ភាគ ២១
ព្រោះកន្លង នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏ចូលកាន់សញ្ញាវេទយិតនិរោធ (រលត់សញ្ញា និងវេទនា) ទើបអាសវៈទាំងឡាយ របស់ភិក្ខុនោះ ក៏អស់ទៅ ព្រោះឃើញ (នូវអរិយសច្ច) ដោយមគ្គបញ្ញា ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា ភិក្ខុបានធ្វើមារឲ្យខ្វាក់ បំបែកភ្នែកមិនឲ្យឃើញស្នាមជើង ដល់នូវវិស័យដែលមារមានចិត្តលាមក រកមិនឃើញ ជាអ្នកឆ្លងនូវតណ្ហា ដែលចំពាក់នៅក្នុងលោក។ លុះព្រះមានព្រះភាគ សំដែងនិវាបសូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានសេចក្តីពេញចិត្ត ត្រេកអរហើយ ចំពោះភាសិត របស់ព្រះមានព្រះភាគ។
ចប់ និវាបសូត្រ ទី៥។
ID: 636822542976413349
ទៅកាន់ទំព័រ៖