ព្រះត្រៃបិដក ភាគ ២១

បាស​រាសិ​សូត្រ​ទី៦​


 [​៥០​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សម្រេច​ព្រះ​ឥរិយាបថ​ ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សវ​ត្ថី​។​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ហើយ​ស្តេច​ទៅកាន់​ក្រុង​សាវត្ថី​ ​ដើម្បី​បិណ្ឌបាត​។​ ​លំដាប់នោះ​ឯង​ ​ពួក​ភិក្ខុ​ច្រើន​រូប​ ​ចូល​ទៅ​រក​ព្រះ​អានន្ទ​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយ​នឹង​ព្រះ​អានន្ទ​យ៉ាងនេះ​ថា​ ​ម្នាល​អានន្ទ​មាន​អាយុ​ ​យើង​ទាំងឡាយ​ ​ខាន​ស្តាប់​ធម្មី​កថា​ ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះមានព្រះភាគ​ ​មក​យូរហើយ​ ​ម្នាល​អាវុសោ​អានន្ទ​ ​សូមឲ្យ​យើង​ទាំងឡាយ​ ​បាន​ស្តាប់​ធម្មី​កថា​ ​ចំពោះ​ព្រះ​ភក្ត្រ​ ​នៃ​ព្រះមានព្រះភាគ​ផង​។​ ​ព្រះ​អានន្ទ​ឆ្លើយតប​ថា​ ​លោក​មាន​អាយុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​ចូរ​លោក​ទាំងឡាយ​ ​ចូល​ទៅកាន់​អាស្រម​ ​របស់​រម្ម​ក​ព្រាហ្មណ៍​ ​ទើប​លោក​ទាំងឡាយ​ ​នឹង​បាន​ស្តាប់​ធម្មី​កថា​ ​ចំពោះ​ព្រះ​ភក្ត្រ​ ​នៃ​ព្រះមានព្រះភាគ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ទទួលពាក្យ​ព្រះ​អានន្ទ​មាន​អាយុ​ថា​ ​ករុណា​ ​អាវុសោ​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ស្តេច​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​សាវត្ថី​ ​លុះ​
ថយ | ទំព័រទី ១២៥ | បន្ទាប់
ID: 636822543278350619
ទៅកាន់ទំព័រ៖