ព្រះត្រៃបិដក ភាគ ២១

ត្រឡប់​មក​ពី​បិណ្ឌបាត​ ​ធ្វើភត្តកិច្ច​ស្រេចហើយ​ ​ក្នុង​វេលា​ក្រោយ​ភត្ត​ ​ទើប​ត្រាស់​នឹង​ព្រះ​អានន្ទ​មាន​អាយុ​ថា​ ​ម្នាល​អានន្ទ​ ​មក​ ​យើង​នឹង​ចូល​ទៅកាន់​ប្រាសាទ​ ​របស់​មិគា​រមាតា​ ​ក្នុង​បុព្វារាម​ ​ដើម្បី​ឈប់សម្រាក​ ​ក្នុង​វេលា​ថ្ងៃ​។​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ទទួល​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ព្រមទាំង​ព្រះ​អានន្ទ​មាន​អាយុ​ ​ចូល​ទៅកាន់​ប្រាសាទ​ ​របស់​មិគា​រមាតា​ ​ក្នុង​បុព្វារាម​ ​ដើម្បី​នៅ​សម្រាក​ ​ក​ក្នុង​វេលា​ថ្ងៃ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ចេញ​ចាក​ផល​សមាបត្តិ​ ​ក្នុង​សាយណ្ហសម័យ​ហើយ​ ​ទ្រង់​ត្រាស់​នឹង​ព្រះ​អានន្ទ​មាន​អាយុ​ថា​ ​ម្នាល​អានន្ទ​ ​មក​ ​យើង​នឹង​ចូល​ទៅកាន់​បន្ទប់ទឹក​ ​ក្នុង​ទិសខាងកើត​ ​ដើម្បី​ស្រោច​ស្រប​(​១​)​ ​កាយ​។​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ក៏​ទទួល​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​ ​ទើប​ព្រះមានព្រះភាគ​ ​ព្រមទាំង​ព្រះ​អានន្ទ​មាន​អាយុ​ ​ក៏​ចូល​ទៅកាន់​បន្ទប់ទឹក​ ​ក្នុង​ទិស​
​(​១​)​ ​អ្នក​ដុសខាត់​ខ្លួន​ ​ដោយ​លំអិត​ ​និង​ដី​ក្តី​ ​ដោយ​ឫស​ឈើ​ ​មាន​សណ្ឋាន​ដូច​ជើង​កន្ថោរ​ក្តី​ ​ឈ្មោះថា​អ្នក​ងូត​។​ ​អ្នក​ដែល​មិន​ធ្វើ​ដូច្នោះ​ ​គ្រាន់តែ​ងូត​តាម​ប្រក្រតី​ឈ្មោះថា​ ​អ្នក​ស្រោច​ស្រប់​។​ ​ឯស​រី​រៈ​របស់​ព្រះមានព្រះភាគ​ ​មិនបាន​ប្រឡាក់​ ​ដោយ​ធូលី​ ​ដែល​គួរ​នឹង​ដុស​ចេញ​ ​ដូច្នោះ​ទេ​ ​ព្រះអង្គ​គ្រាន់តែ​ចុះ​កាន់​ទឹក​ ​ដើម្បីនឹង​រក្សាព្រះអង្គ​ ​ឲ្យ​ស្រួល​តាម​រដូវ​ប៉ុណ្ណោះ​។​ ​អដ្ឋកថា​។
ថយ | ទំព័រទី ១២៦ | បន្ទាប់
ID: 636822543614359838
ទៅកាន់ទំព័រ៖