ព្រះត្រៃបិដក ភាគ ២១

ខាងកើត​ ​ដើម្បី​ស្រោច​ស្រប់​កាយ​ទាំងឡាយ​ ​លុះ​ទ្រង់​ស្រោច​ស្រប់​កាយ​ ​ក្នុង​បន្ទប់ទឹក​ ​ទិសខាងកើត​រួចហើយ​ ​ទើប​ស្តេច​ឡើង​មក​ទ្រង់​ចីវរ​តែមួយ​ ​ទ្រង់​ឋិត​សំ​ដឹ​លព្រះ​កាយ​ឲ្យ​ស្ងួត​។​ ​គ្រានោះ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​អាស្រម​របស់​រម្ម​ក​ព្រាហ្មណ៍​នេះ​ ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​អាស្រម​របស់​រម្ម​ក​ព្រាហ្មណ៍​ ​គួរ​ជាទី​ត្រេកអរ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​អាស្រម​របស់​រម្ម​ក​ព្រាហ្មណ៍​ ​គួរ​ជាទី​ជ្រះថ្លា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​អាស្រ័យ​សេចក្តី​អនុគ្រោះ​ ​ចូល​ទៅកាន់​អាស្រម​របស់​រម្ម​ក​ព្រាហ្មណ៍​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ទទួល​ដោយ​តុណ្ហីភាព​។​ ​ទើប​ព្រះមានព្រះភាគ​ ​ស្តេច​ចូល​ទៅ​ ​កាន់​អាស្រម​របស់​រម្ម​ក​ព្រាហ្មណ៍​។​ ​គាប់​ចួន​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​ច្រើន​រូប​ ​កំពុង​អង្គុយ​ប្រជុំ​គ្នា​ ​ដោយ​ធម្មី​កថា​ ​ក្នុង​អាស្រម​ ​របស់​រម្ម​ក​ព្រាហ្មណ៍​។​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ឋិតនៅ​ក្បែរ​ក្លោងទ្វារ​ខាងក្រៅ​ ​រង់ចាំ​ឲ្យ​ចប់​ពាក្យ​និយាយ​។​
ថយ | ទំព័រទី ១២៧ | បន្ទាប់
ID: 636822543894035834
ទៅកាន់ទំព័រ៖