ព្រះត្រៃបិដក ភាគ ២១

 [​៥២​]​ ​ការស្វែងរក​មិន​ប្រសើរ​ ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​ខ្លួនឯង​មាន​ជាតិ​ជា​ធម្មតា​ ​ស្វែងរក​របស់​មាន​ជាតិ​ជា​ធម្មតា​ថែមទៀត​ ​ខ្លួនឯង​មាន​ជរា​ជា​ធម្មតា​ ​ស្វែងរក​របស់​មាន​ជរា​ជា​ធម្មតា​ថែមទៀត​ ​ខ្លួនឯង​មាន​ព្យាធិ​ជា​ធម្មតា​ ​ស្វែងរក​របស់​មាន​ព្យាធិ​ជា​ធម្មតា​ថែមទៀត​ ​ខ្លួនឯង​មាន​មរណៈ​ជា​ធម្មតា​ ​ស្វែងរក​របស់​មាន​មរណៈ​ជា​ធម្មតា​ថែមទៀត​ ​ខ្លួនឯង​មាន​សេចក្តី​សោក​ជា​ធម្មតា​ ​ស្វែងរក​របស់​មាន​សេចក្តី​សោក​ ​ជា​ធម្មតា​ថែមទៀត​ ​ខ្លួនឯង​មាន​សេចក្តី​សៅហ្មង​ជា​ធម្មតា​ ​ស្វែងរក​របស់​មាន​សេចក្តី​សៅហ្មង​ជា​ធម្មតា​ថែមទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ថា​អ្វី​ដែល​មាន​ជាតិ​ជា​ធម្មតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គួរ​ថា​ ​បុត្រ​ភរិយា​ ​មាន​ជាតិ​ជា​ធម្មតា​ ​ទាសី​ទាសៈ​ ​មាន​ជាតិ​ជា​ធម្មតា​ ​ពពែ​ចៀម​ ​មាន​ជាតិ​ជា​ធម្មតា​ ​មាន់​ជ្រូក​ ​មាន​ជាតិ​ជា​ធម្មតា​ ​ដំរី​គោ​សេះ​ ​លា​ឈ្មោល​ ​និង​ញី​ ​មាន​ជាតិ​ជា​ធម្មតា​ ​មាសប្រាក់​ ​មាន​ជាតិ​ជា​ធម្មតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជាតិធម៌​ទាំងនោះ​ឯង​ ​ជា​ឧបធិ​ ​(​កិលេស​)​ ​បុគ្គល​នេះ​ ​មានចិត្ត​ងោក​ជ្រប់​ ​លង់​ស៊ុង​ទៅ​ក្នុង​ឧបធិ​ ​(​កិលេស​)​ ​ទាំង​នុ៎ះ​ ​ឈ្មោះថា​ខ្លួនឯង​មាន​ជាតិ​ជា​ធម្មតា​ ​ស្វែងរក​របស់​មាន​ជាតិ​ជា​ធម្មតា​ថែមទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ថា​អ្វី​ ​ដែល​មាន​ជរា​
ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 636822544500630530
ទៅកាន់ទំព័រ៖