ព្រះត្រៃបិដក ភាគ ២១

ជា​ធម្មតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ថា​ ​បុត្រ​ភរិយា​ ​មាន​ជរា​ជា​ធម្មតា​ ​ទាសី​ទាសៈ​ ​មាន​ជរា​ជា​ធម្មតា​ ​ពពែ​ចៀម​ ​មាន​ជរា​ជា​ធម្មតា​ ​មាន់​ជ្រូក​ ​មាន​ជរា​ជា​ធម្មតា​ ​ដំរី​គោ​សេះ​ ​និង​លា​ ​មាន​ជរា​ជា​ធម្មតា​ ​មាសប្រាក់​ ​មាន​ជរា​ជា​ធម្មតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជរាធម៌​ទាំងនោះ​ឯង​ ​ជា​ឧបធិ​ ​(​កិលេស​)​ ​បុគ្គល​នេះ​មានចិត្ត​ងោក​ជ្រប់​ ​លង់​ស៊ប់​ទៅ​ ​ក្នុង​ឧបធិ​ ​(​កិលេស​)​ ​ទាំង​នុ៎ះ​ ​ឈ្មោះថា​ ​ខ្លួនឯង​មាន​ជរា​ជា​ធម្មតា​ ​ស្វែងរក​របស់​មាន​ជរា​ ​ជា​ធម្មតា​ថែមទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ថា​អ្វី​ ​ដែល​មាន​ព្យាធិ​ជា​ធម្មតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ថា​បុត្រ​ភរិយា​ ​មាន​ព្យាធិ​ជា​ធម្មតា​ ​ទាសី​ទាសៈ​ ​មាន​ព្យាធិ​ជា​ធម្មតា​ ​ពពែ​ចៀម​ ​មាន​ព្យាធិ​ជា​ធម្មតា​ ​មាន់​ជ្រូក​ ​មាន​ព្យាធិ​ជា​ធម្មតា​ ​ដំរី​គោ​សេះ​ ​លា​ឈ្មោល​ ​និង​ញី​ ​មាន​ព្យាធិ​ជា​ធម្មតា​ ​មាសប្រាក់​ ​មាន​ព្យាធិ​ជា​ធម្មតា​(​១​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្យាធិធម៌​ទាំងនោះ​ឯង​ ​ជា​ឧបធិ​ ​(​កិលេស​)​ ​បុគ្គល​នេះ​មានចិត្ត​ងោក​ជ្រប់​ ​លង់​ស៊ប់​ទៅ​ក្នុង​ឧបធិ​ ​(​កិលេស​)​ ​ទាំង​នុ៎ះ​ ​ឈ្មោះថា​ ​ខ្លួនឯង​មាន​ព្យាធិ​ជា​ធម្មតា​ ​ស្វែងរក​របស់​មាន​ព្យាធិ​ជា​ធម្មតា​ថែមទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ថា​អ្វី​
​(​១​)​ ​មាសប្រាក់​លោក​មិនបាន​សង្គ្រោះ​ថា​ ​មាន​ព្យាធិ​មរណៈ​ ​មាន​សោក​ ​ព្រោះ​មិន​មាន​ព្យាធិ​ ​ដូច​រោគ​ឈឺក្បាល​ជាដើម​ ​គ្រាន់តែ​សៅហ្មង​ដោយ​សង្កិលេស​ធម៌​មាន​ជរា​ជាដើម​ ​ព្រោះហេតុនោះ​បាន​ជា​ ​ព្រះអង្គ​សង្គ្រោះ​ក្នុង​សង្កិលេស​ធម៌​វិញ​
ថយ | ទំព័រទី ១៣០ | បន្ទាប់
ID: 636822544848390420
ទៅកាន់ទំព័រ៖