ព្រះត្រៃបិដក ភាគ ២១

ជា​ធម្មតា​ ​ទាសី​ទាសៈ​ ​មាន​សេចក្តី​សៅហ្មង​ជា​ធម្មតា​ ​ពពែ​ចៀម​ ​មាន​សេចក្តី​សៅហ្មង​ជា​ធម្មតា​ ​មាន់​ជ្រូក​ ​មាន​សេចក្តី​សៅហ្មង​ជា​ធម្មតា​ ​ដំរី​គោ​សេះ​ ​លា​ឈ្មោល​ ​និង​ញី​ ​មាន​សេចក្តី​សៅហ្មង​ជា​ធម្មតា​ ​មាសប្រាក់​ ​មាន​សេចក្តី​សៅហ្មង​ជា​ធម្មតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​សង្កិលេស​ធម៌​ទាំង​នុ៎ះឯង​ ​ហៅថា​ឧបធិ​ ​(​កិលេស​)​ ​បុគ្គល​នេះ​មានចិត្ត​ងោក​ជ្រប់​ ​លង់​ស៊ប់​ទៅ​ក្នុង​ឧបធិ​ ​(​កិលេស​)​ ​ទាំង​នុ៎ះ​ ​ឈ្មោះថា​ខ្លួនឯង​មាន​សេចក្តី​សៅហ្មង​ជា​ធម្មតា​ ​ស្វែងរក​របស់​មាន​សេចក្តី​សៅហ្មង​ជា​ធម្មតា​ថែមទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ការស្វែងរក​មិន​ប្រសើរ​។​
 [​៥៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​ការស្វែងរក​ដ៏​ប្រសើរ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​មួយ​ក្នុង​លោក​នេះ​ ​ខ្លួនឯង​មាន​ជាតិ​ជា​ធម្មតា​ ​ដឹង​ច្បាស់​នូវ​ទោស​ក្នុង​ជាតិធម៌​ ​ហើយ​ស្វែងរក​ព្រះនិព្វាន​ដែល​មិន​មាន​ជាតិ​ ​ឥតមាន​គុណជាត​ដទៃ​ស្មើ​ ​ជាទី​ក្សេម​ចាក​យោ​គៈ​ ​ខ្លួនឯង​មាន​ជរា​ជា​ធម្មតា​ ​ដឹង​ច្បាស់​នូវ​ទោស​ក្នុង​ជរាធម៌​ ​ហើយ​ស្វែងរក​ព្រះនិព្វាន​ដែល​មិន​មាន​ជរា​ ​ឥតមាន​គុណជាត​ដទៃ​ស្មើ​ ​ជាទី​ក្សេម​ចាក​យោ​គៈ​ ​ខ្លួនឯង​មាន​ព្យាធិ​ជា​ធម្មតា​ ​ដឹង​ច្បាស់​នូវ​ទោស​ក្នុង​ព្យាធិធម៌​ ​ហើយ​ស្វែងរក​ព្រះនិព្វាន​ ​ដែល​មិន​មាន​ព្យាធិ​ ​ឥតមាន​គុណជាត​ដទៃ​ស្មើ​ ​ជាទី​ក្សេម​ចាក​យោ​គៈ​ ​ខ្លួនឯង​មាន​មរណៈ​ជា​ធម្មតា​ ​ដឹង​ច្បាស់​នូវ​ទោស​ក្នុង​
ថយ | ទំព័រទី ១៣២ | បន្ទាប់
ID: 636822545427203527
ទៅកាន់ទំព័រ៖