ព្រះត្រៃបិដក ភាគ ២១
មរណៈធម៌ ហើយស្វែងរកព្រះនិព្វានដែលមិនមានមរណៈ ឥតមានគុណជាតដទៃស្មើ ជាទីក្សេមចាកយោគៈ ខ្លួនឯងមានសោកជាធម្មតា ដឹងច្បាស់នូវទោស ក្នុងសោកធម៌ ហើយស្វែងរកព្រះនិព្វានដែលមិនមានសេចក្តីសោក ឥតមានគុណជាតដទៃស្មើ ជាទីក្សេមចាកយោគៈ ខ្លួនឯងមានសេចក្តីសៅហ្មងជាធម្មតា ដឹងច្បាស់នូវទោស ក្នុងសង្កិលេសធម៌ ហើយស្វែងរកព្រះនិព្វានដែលមិនមានសង្កិលេសធម៌ ឥតមានគុណជាតដទៃស្មើ ជាទីក្សេមចាកយោគៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការស្វែងរកដ៏ប្រសើរ។
[៥៤] ម្នាលភិក្ខុទាំងឡាយ ក្នុងកាលមុនអំពីកាលជាទីត្រាស់ដឹង ដែលតថាគតនៅជាពោធិសត្វ មិនទាន់បានត្រាស់ដឹងនៅឡើយ ខ្លួនឯង មានជាតិជាធម្មតា ស្វែងរកនូវជាតិធម៌ថែមទៀត ខ្លួនឯងមានជរាជាធម្មតា ស្វែងរកនូវជរាធម៌ថែមទៀត ខ្លួនឯងមានព្យាធិជាធម្មតា ស្វែងរកនូវព្យាធិធម៌ថែមទៀត ខ្លួនឯងមានមរណៈជាធម្មតា ស្វែងរកនូវមរណៈធម៌ថែមទៀត ខ្លួនឯងមានសោកជាធម្មតា ស្វែងរកនូវសោកធម៌ថែមទៀត ខ្លួនឯងមានសេចក្តីសៅហ្មងជាធម្មតា ស្វែងរកនូវសេចក្តីសៅហ្មងធម៌ថែមទៀត។ ម្នាលភិក្ខុទាំងឡាយ តថាគតមានសេចក្តីត្រិះរិះយ៉ាងនេះថា ខ្លួនឯងមានជាតិជាធម្មតា ហេតុដូចម្តេចបានជាអាត្មាអញ
ID: 636822545730140854
ទៅកាន់ទំព័រ៖