ព្រះត្រៃបិដក ភាគ ២១
ម្នាលភិក្ខុទាំងឡាយ តថាគតនោះឯងក៏បានរៀនធម៌នោះ ចប់មួយរំពេចមិនយូរឡើយ ម្នាលភិក្ខុទាំងឡាយ តថាគតនោះឯង ពោលនូវញាណវាទផង ដឹងច្បាស់នូវថេរវាទ (ពាក្យខ្ជាប់ខ្ជួន) ផង ប្តេជ្ញាថា តថាគត បានឃើញដូច្នេះផង ដោយគ្រាន់តែអាឡារតាបសបង្ហើបមាត់ និងដោយគ្រាន់តែអាឡារតាបស ពោលពាក្យចប់ប៉ុណ្ណោះ មិនមែនតថាគតប៉ុណ្ណោះទេ សូម្បីជនឯទៀត (ក៏គេនិយាយយ៉ាងនេះដែរ)។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា អាឡារតាបស កាលាមគោត្រ មិនប្រកាសថា អាត្មាអញ បានធ្វើឲ្យជាក់ច្បាស់នូវធម៌នេះដោយប្រាជ្ញាដ៏ថ្លៃថ្លារបស់ខ្លួនឯង ដោយត្រឹមតែសទ្ធាប៉ុណ្ណោះ តាមពិតអាឡារតាបស កាលាមគោត្រ គ្រាន់តែជាអ្នកយល់ឃើញនូវធម៌នេះ (ប៉ុណ្ណោះ)។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង តថាគតបានចូលទៅរកអាឡារតាបស កាលាមគោត្រ លុះចូលទៅដល់ហើយ បានសួរអាឡារតាបស កាលាមគោត្រយ៉ាងនេះថា ម្នាលអាវុសោកាលាមៈ អ្នកបានធ្វើឲ្យជាក់ច្បាស់នូវធម៌នេះ ដោយប្រាជ្ញាដ៏ថ្លៃថ្លាខ្លួនឯង ហើយបានសម្រេច ប្រកាសទុក ដោយហេតុដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ កាលបើតថាគតសួរយ៉ាងនេះហើយ អាឡារតាបស កាលាមគោត្រ
ID: 636822546531336679
ទៅកាន់ទំព័រ៖