ព្រះត្រៃបិដក ភាគ ២១
ក៏ប្រកាសប្រាប់ នូវអាកិញ្ចញ្ញាយតនសមាបត្តិ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះមានសេចក្តីត្រិះរិះ យ៉ាងនេះថា អាឡារតាបស កាលាមគោត្រមិនមានសទ្ធាទេ អាត្មាអញទើបមានសទ្ធា អាឡារតាបសកាលាមគោត្រ មិនមានព្យាយាមទេ អាត្មាអញទើបមានព្យាយាម អាឡារតាបសកាលាមគោត្រ មិនមានសតិទេ អាត្មាអញទើបមានសតិ អាឡារតាបសកាលាមគោត្រ មិនមានសមាធិទេ អាត្មាអញទើបមានសមាធិ អាឡារតាបសកាលាមគោត្រ មិនមានបញ្ញាទេ អាត្មាអញទើបមានបញ្ញា បើដូច្នេះគួរតែអាត្មាអញប្រឹងប្រែង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវធម៌ ដែលអាឡារតាបសកាលាមគោត្រប្រកាសទុកថា អាត្មាអញបានសម្រេចហើយ ព្រោះធ្វើឲ្យជាក់ច្បាស់ នូវធម៌ដោយប្រាជ្ញាដ៏ថ្លៃថ្លាខ្លួនឯង។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ ក៏បានសម្រេច ព្រោះធ្វើឲ្យជាក់ច្បាស់ នូវធម៌នោះ មួយរំពេចពុំយូរឡើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង តថាគត ចូលទៅរកអាឡារតាបសកាលាមគោត្រ (ទៀត) លុះចូលទៅដល់ហើយ ទើបសួរអាឡារតាបសកាលាមគោត្រយ៉ាងនេះថា ម្នាលអាវុសោកាលាមៈ
ID: 636822546747739057
ទៅកាន់ទំព័រ៖