ព្រះត្រៃបិដក ភាគ ២១

អ្នក​បានសម្រេច​ហើយ​ព្រោះ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ធម៌​នេះ​ ​ដោយ​ប្រាជ្ញា​របស់​ខ្លួន​ ​ហើយ​ប្រកាស​ទុក​ដោយហេតុ​តែ​ប៉ុណ្ណេះ​ឬ​។​ ​អាឡារតាបស​កាលាម​គោត្រ​តប​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​បានសម្រេច​ព្រោះ​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ធម៌​នេះ​ ​ហើយ​ប្រកាស​ទុក​ដោយហេតុ​តែប៉ុណ្ណេះឯង​។​ ​តថាគត​សួរ​ទៀត​ថា​ ​ម្នាល​អាវុសោ​កា​លា​មៈ​ ​ខ្ញុំ​ឯង​បានសម្រេច​ព្រោះ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ធម៌​នេះ​ដោយ​ប្រាជ្ញា​របស់​ខ្លួន​ ​ដោយហេតុ​ប៉ុណ្ណេះ​ដែរ​។​ ​អាឡារតាបស​កាលាម​គោត្រ​តប​ថា​ ​ម្នាល​អាវុសោ​ ​យើង​ពេញជា​មានលាភ​ហើយ​ ​ម្នាល​អាវុសោ​ ​អត្តភាព​ជា​មនុស្សយើង​ពេញជា​បាន​ល្អ​ហើយ​ ​ត្រង់​ដែល​យើង​បានឃើញ​សព្រហ្មចារី​ ​ប្រាកដ​ដូចជា​អ្នកមាន​អាយុ​ ​ព្រោះថា​ ​ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ដ៏​ថ្លៃថ្លា​របស់​ខ្លួន​ ​ទាំង​បានសម្រេច​នូវ​ធម៌​ណា​ហើយ​ប្រកាស​ទុក​ ​អ្នក​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ដោយ​ប្រាជ្ញា​ដ៏​ប្រសើរ​របស់​ខ្លួន​ ​ទាំង​បានសម្រេច​នូវ​ធម៌​នោះ​ ​ហើយ​នៅ​ដោយ​ឥរិយាបថ៤ដែរ​ ​អ្នក​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ ​ដ៏​ប្រសើរ​របស់​ខ្លួន​ ​ទាំង​បានសម្រេច​នូវ​ធម៌​ណា​ ​ហើយ​នៅ​ដោយ​ឥរិយាបថ៤​ ​ខ្ញុំ​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រសើរ​របស់​ខ្លួន​ ​ទាំង​បានសម្រេច​នូវ​ធម៌​នោះ​ ​ហើយ​ប្រកាស​ទុក​ដែរ​ ​ព្រោះ​ខ្ញុំ​ចេះ​ធម៌​ណា​ ​អ្នក​ក៏​ចេះ​ធម៌​នោះ​ ​អ្នកចេះ​ធម៌​ណា​ ​ខ្ញុំ​ក៏​ចេះ​ធម៌​នោះ​ ​ខ្ញុំ​ប្រាកដ​យ៉ាងណា​ ​អ្នក​ក៏​ប្រាកដ​យ៉ាងនោះ
ថយ | ទំព័រទី ១៣៨ | បន្ទាប់
ID: 636822546968591689
ទៅកាន់ទំព័រ៖