ព្រះត្រៃបិដក ភាគ ២១
គន្លងពាក្យមិនគាប់ចិត្ត មកប៉ះពាល់ភិក្ខុហើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ទើបគេដឹងថាជាអ្នកស្លូត ថាជាអ្នកសភាពរាបទាប ថាជាអ្នកស្រគត់ស្រគំ ក្នុងកាលនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ជាអ្នកប្រដៅងាយ ដល់នូវភាពជាអ្នកប្រដៅងាយ ព្រោះតែចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ តថាគត មិនបានហៅភិក្ខុនោះថា ជាអ្នកប្រដៅងាយឡើយ ព្រោះហេតុដូចម្តេច ម្នាលភិក្ខុទាំងឡាយ ព្រោះថាភិក្ខុនោះ កាលបើមិនបានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ក៏មិនមែនជាអ្នកប្រដៅងាយ មិនដល់នូវភាពជាអ្នកប្រដៅងាយឡើយ។ ម្នាលភិក្ខុទាំងឡាយ លុះតែភិក្ខុណាមួយ ធ្វើសក្ការៈចំពោះធម៌ ធ្វើសេចក្តីគោរពធម៌ ប្រព្រឹត្តកោតក្រែងធម៌មែន ទើបពេញជាអ្នកប្រដៅងាយ ដល់នូវភាពជាអ្នកប្រដៅងាយ តថាគត ហៅភិក្ខុនោះថា ជាអ្នកប្រដៅងាយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ពួកភិក្ខុក្នុងសាសនានេះ ត្រូវគិតគ្នាថា យើងទាំងឡាយ កាលធ្វើសក្ការៈចំពោះធម៌ ធ្វើសេចក្តីគោរពធម៌ ប្រព្រឹត្តកោតក្រែងធម៌ និងជាអ្នកប្រដៅងាយ ដល់នូវភាពជាអ្នកប្រដៅងាយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសិក្សាយ៉ាងនេះចុះ។
ID: 636822511329683260
ទៅកាន់ទំព័រ៖