ព្រះត្រៃបិដក ភាគ ២១

យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​រា​មៈ​ ​អ្នក​បាន​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ធម៌​នេះ​ ​ដោយ​ប្រាជ្ញា​ដ៏​ថ្លៃថ្លា​របស់​ខ្លួន​ ​បានសម្រេច​ ​ហើយ​ប្រកាស​ទុក​ ​ដោយហេតុ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​តថាគត​សួរ​យ៉ាងនេះ​ហើយ​ ​ឧទ្ទ​ក​រាម​បុត្រ​ ​ក៏​ប្រកា​សនូ​វនេវ​សញ្ញា​នា​សញ្ញា​យត​ន​សមាបត្តិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ឧទ្ទ​ក​រាម​បុត្រ​ ​មិន​មាន​សទ្ធា​ទេ​ ​អាត្មាអញ​ ​ទើប​មាន​សទ្ធា​ ​ឧទ្ទ​ក​រាម​បុត្រ​ ​មិន​មាន​ព្យាយាម​ទេ​។​បេ​។​ ​សតិ​.​.​.​សមាធិ​.​.​.​ ​បញ្ញា​ទេ​ ​អាត្មាអញ​ ​ទើប​មាន​បញ្ញា​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​ប្រឹងប្រែង​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ធម៌​នេះ​ ​ដែល​ឧទ្ទ​ក​រាម​បុត្រ​ប្រកាស​ទុក​ថា​ ​អាត្មាអញ​ ​បានសម្រេច​ហើយ​ ​ព្រោះ​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ធម៌​ដោយ​ប្រាជ្ញា​ដ៏​ថ្លៃថ្លា​ ​របស់​ខ្លួនឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នោះ​ឯង​ ​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ធម៌​នេះ​ភ្លាម​ ​ពុំ​យូរ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​តថាគត​ ​ចូល​ទៅ​រក​ឧទ្ទ​ក​រាម​បុត្រ​ ​(​ទៀត​)​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​សួរ​ឧទ្ទ​ក​រាម​បុត្រ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​រា​មៈ​ ​អ្នក​បានសម្រេច​ ​ព្រោះ​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ធម៌​នេះ​ ​ដោយ​ប្រាជ្ញា​របស់​ខ្លួន​ ​ហើយ​ប្រកាស​ទុក​ ​ដោយហេតុ​តែ​ប៉ុណ្ណេះ​ទេ​ឬ​។​ ​
ថយ | ទំព័រទី ១៤១ | បន្ទាប់
ID: 636822547765627277
ទៅកាន់ទំព័រ៖