ព្រះត្រៃបិដក ភាគ ២១

ឧទ្ទ​ក​រាម​បុត្រ​តប​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​បានសម្រេច​ ​ព្រោះ​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ធម៌​នេះ​ ​ដោយ​ប្រាជ្ញា​របស់​ខ្លួនឯង​ ​ដោយហេតុ​តែ​ប៉ុណ្ណេះ​ទេ​។​ ​តថាគត​ក៏​និយាយ​ថា​ ​ម្នាល​អាវុសោ​រា​មៈ​ខ្ញុំ​ឯង​បានសម្រេច​ ​ព្រោះ​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ធម៌​នេះ​ ​ដោយ​ប្រាជ្ញា​របស់​ខ្លួនឯង​ ​ចំពោះ​ធម៌​នេះ​ ​ដោយហេតុ​តែ​ប៉ុណ្ណេះ​ដែរ​។​ ​ឧទ្ទ​ក​រាម​បុត្រ​តប​ថា​ ​ម្នាល​អាវុសោ​ ​យើង​ពេញជា​មានលាភ​ហើយ​ ​អត្តភាព​ជា​មនុស្ស​ ​យើង​ពេញជា​បាន​ល្អ​ហើយ​ ​ត្រង់​ដែល​យើង​បានឃើញ​សព្រហ្មចារី​បុគ្គល​ ​ប្រាកដ​ដូច​អ្នកមាន​អាយុ​ ​ព្រោះថា​ ​រា​មៈ​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ ​ដ៏​ថ្លៃថ្លា​ចំពោះខ្លួន​ ​បានសម្រេច​ធម៌​ណា​ ​ហើយ​ប្រកាស​ទុក​ ​អ្នក​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ដ៏​ថ្លៃថ្លា​ ​របស់​ខ្លួន​ ​បានសម្រេច​ធម៌​នោះ​ ​ហើយ​នៅ​ដោយ​ឥរិយាបថ​ ​ទាំង៤ដែរ​ ​អ្នក​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ដ៏​ថ្លៃថ្លា​របស់​ខ្លួន​ ​បានសម្រេច​ធម៌​ណា​ ​រា​មៈ​ក៏បាន​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ដ៏​ថ្លៃថ្លា​របស់​ខ្លួន​ ​បានសម្រេច​ធម៌​នោះ​ ​ហើយ​ប្រកាស​ទុក​ដែរ​ ​រា​មៈ​បានដឹង​ធម៌​ណា​ ​អ្នក​ក៏បាន​ដឹង​ធម៌​នោះ​ ​អ្នកចេះ​ធម៌​ណា​ ​រា​មៈ​ក៏​ចេះ​ធម៌​នោះ​ដែរ​ ​មួយទៀត​ ​រា​មៈ​ប្រាកដ​យ៉ាងណា​ ​អ្នក​ក៏​ប្រាកដ​យ៉ាងនោះ​ ​អ្នក​ប្រាកដ​យ៉ាងណា​ ​រា​មៈ​ក៏​ប្រាកដ​យ៉ាងនោះ​ដែរ​ ​ម្នាល​អាវុសោ​ ​ឥឡូវនេះ​ ​ចូរ​អ្នក​មក
ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 636822547988840044
ទៅកាន់ទំព័រ៖