ព្រះត្រៃបិដក ភាគ ២១

ឃើញ​ទោស​ ​ក្នុង​សង្កិលេស​ធម៌​ ​ហើយ​ស្វែងរក​ព្រះនិព្វាន​ ​ដែល​មិន​មាន​សង្កិលេស​ធម៌​ ​ឥតមាន​គុណជាត​ដទៃ​ស្មើ​ ​ជាទី​ក្សេម​ចាក​យោ​គៈ​ ​បាន​ដល់​នូវ​ព្រះនិព្វាន​ ​ដែល​មិន​មាន​សេចក្តី​សៅហ្មង​ ​ជាទី​ក្សេម​ចាក​យោ​គៈ​ដ៏​ប្រសើរ​បំផុត​ ​ទាំង​ញាណ​ ​ជា​គ្រឿង​ឃើញ​ ​គឺ​សព្វញ្ញុតញ្ញាណ​ ​ក៏​កើតឡើង​ ​ដល់​តថាគត​ថា​ ​វិមុត្តិ​របស់​តថាគត​មិន​រំភើប​ ​(​ដោយ​រាគាទិក្កិលេស​)​ ​នេះ​ជាតិ​ជាទីបំផុត​ ​(​របស់​តថាគត​)​ ​ឥឡូវនេះ​ ​ភព​ថ្មីទៀត​ ​មិន​មាន​ឡើយ​។​
 [​៥៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ចតុរារិយសច្ច​ធម៌​ ​ដែល​តថាគត​ ​បាន​ត្រាស់​ដឹង​ហើយ​នេះឯង​ ​ជា​ធម៌​ជ្រាលជ្រៅ​ ​ជា​ធម៌​ដែល​សត្វ​ឃើញ​បាន​ដោយ​កម្រ​ ​ត្រាស់​ដឹង​បាន​ដោយ​កម្រ​ ​ជា​ធម៌​ស្ងប់​ ​ជា​ធម៌​ឧត្តម​ ​ជា​ធម៌​ដែល​សត្វ​មិន​គប្បី​ស្ទង់​ប្រមើល​ ​ដោយ​សេចក្តី​ត្រិះរិះ​បាន​ ​ជា​ធម៌​ល្អិត​ ​មានតែ​អ្នកប្រាជ្ញ​ទើប​ដឹង​បាន​ ​ឯ​ពួក​សត្វ​នេះ​ ​សុទ្ធតែ​កំពុង​រីករាយ​ ​ក្នុង​អាល័យ​ ​គឺ​តណ្ហា១០៨​ ​កំពុង​ត្រេកត្រអាល​ ​ក្នុង​អាល័យ​ ​កំពុង​ស្រើបស្រាល​ ​ក្នុង​អាល័យ​ ​(​ទៅ​រក​កាម​ទាំងឡាយ​នៅឡើយ​)​ ​ក៏​បដិច្ចសមុប្បាទ​ធម៌​ ​ដែល​ជា​បច្ច័យ​ ​នៃ​ធម៌​មាន​សង្ខារ​ ​ជាដើម​នេះ​ ​ជាហេតុ​ ​ដែល​សត្វនៅ​រីករាយ​ ​ក្នុង​អាល័យ​ ​នៅ​ត្រេកត្រអាល​ ​ក្នុង​អាល័យ​ ​នៅ​ស្រើបស្រាល​ ​ក្នុង​អាល័យ​ ​ឃើញ​បាន​ដោយ​កម្រ​
ថយ | ទំព័រទី ១៤៥ | បន្ទាប់
ID: 636822548991157373
ទៅកាន់ទំព័រ៖