ព្រះត្រៃបិដក ភាគ ២១
មួយទៀត ធម៌ណា រម្ងាប់នូវសង្ខារទាំងពួង ជាគ្រឿងលះបង់នូវឧបធិ គឺខន្ធ និងកិលេសទាំងពួង ជាទីអស់ទៅ នៃតណ្ហា ជាទីនឿយណាយ ចាករាគៈ ជាទីរំលត់ទុក្ខ គឺព្រះនិព្វាន ធម៌នេះ ជាហេតុដែលសត្វឃើញបាន ដោយកម្រដែរ បើទុកជាតថាគត សំដែងធម៌ទៅ ក៏ពួកសត្វដទៃ មិនអាចនឹងត្រាស់ដឹង នូវធម៌របស់តថាគតបានឡើយ ព្រោះហេតុនោះ សេចក្តីលំបាក សេចក្តីនឿយព្រួយ មុខជានឹងមានដល់តថាគត មិនខាន។ មួយទៀត គាថាទាំងឡាយ ដែលមិនជាអស្ចារ្យណាស់ណានេះ តថាគត មិនដែលបានឮមក ក្នុងកាលមុនឡើយ ក៏ភ្លឺស្វាងដល់តថាគតថា
ឥឡូវនេះ តថាគត មិនគួរសំដែងធម៌ ដែលតថាគតបានត្រាស់ដឹង ដោយលំបាក (នោះទេ) ព្រោះពួកសត្វដែលមានរាគៈ ទោសៈ គ្របសង្កត់ មិនងាយនឹងត្រាស់ដឹងធម៌នេះបានឡើយ ពួកសត្វដែលកំពុងត្រេកអរ ដោយរាគៈ ដែលគំនរងងឹតគឺ អវិជ្ជាគ្របសង្កត់ហើយ មុខជានឹងមិនឃើញធម៌ ដែលនាំសត្វ ឲ្យដល់ព្រះនិព្វានជាធម៌ល្អិតឆ្មារ ជ្រាលជ្រៅ សត្វឃើញបានដោយកម្រនោះទេ។
ម្នាលភិក្ខុទាំងឡាយ កាលតថាគត ពិចារណាឃើញដោយន័យ ដូច្នេះ
ID: 636822549509637028
ទៅកាន់ទំព័រ៖