ព្រះត្រៃបិដក ភាគ ២១
ហើយ ចិត្តក៏ឱនទៅ ដើម្បីសេចក្តីខ្វល់ខ្វាយតិច មិនឱនទៅដើម្បីសំដែងធម៌ឡើយ។
[៦០] ម្នាលភិក្ខុទាំងឡាយ គ្រានោះ សហម្បតិព្រហ្ម
(១) បានដឹងនូវបរិវិតក្កៈក្នុងចិត្ត របស់តថាគត ដោយចិត្ត (របស់ខ្លួន) ហើយទើបរំពឹងដូច្នេះថា ឱសត្វលោក នឹងវិនាសហើយតើហ្ន៎ ឱសត្វលោក នឹងវិនាសហើយតើហ្ន៎ ព្រោះព្រះហឫទ័យ របស់ព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធ បង្អោនទៅ ដើម្បីសេចក្តីខ្វល់ខ្វាយតិច មិនបង្អោនទៅ ដើម្បីសំដែងធម៌ឡើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ សហម្បតិព្រហ្ម ក៏បាត់អំពីព្រហ្មលោក មកប្រាកដ ក្នុងទីចំពោះមុខតថាគត ដូចជាបុរស ដែលមានកំឡាំង លាចេញនូវដៃ ដែលបត់ចូល ឬបត់ចូលនូវដៃ ដែលលាចេញ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សហម្បតិព្រហ្ម ធ្វើសំពត់ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ឆ្ពោះមករកតថាគត ពោលនឹងតថាគតយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ទ្រង់សំដែងធម៌ សូមព្រះសុគត ទ្រង់សំដែងធម៌ ព្រោះពួកសត្វ ដែលមានធូលី គឺរាគាទិក្កិលេស ដ៏ស្រាលស្តើង ក្នុងភ្នែក គឺបញ្ញា គង់មាន ព្រោះហេតុ
(១) កាលពីក្នុងសាសនាព្រះពុទ្ធកស្សប ព្រហ្មនេះធ្លាប់កើតជាព្រះថេរៈ១អង្គ ឈ្មោះសហកៈបានបឋមជ្ឈាន ហើយទៅកើតជាព្រហ្មមានអាយុ១កប្ប ក្នុងជាន់បឋមជ្ឈានភូមិ បានជាហៅថាសហម្បតិ។អដ្ឋកថា។
ID: 636822550222257788
ទៅកាន់ទំព័រ៖