ព្រះត្រៃបិដក ភាគ ២១
តែមិនបានស្តាប់ធម៌ មុខជានឹងសាបសូន្យមិនខាន ពួកសត្វដែលយល់ធម៌ ក៏គង់មានដែរ។ ម្នាលភិក្ខុទាំងឡាយ សហម្បតិព្រហ្ម បានពោលពាក្យនេះ លុះពោលពាក្យនេះរួចហើយ ក៏ពោលពាក្យដទៃ តទៅទៀតថា
ពីមុនរៀងមក ធម៌ដែលពួកជន អ្នកប្រកបដោយមន្ទិលបាន គិតហើយ ជាធម៌មិនបរិសុទ្ធ ក៏កើតប្រាកដហើយក្នុងដែនមគធៈ សូមព្រះអង្គបើកទ្វារនៃព្រះនិព្វាននុ៎ះ ពួកសត្វប្រុងចាំស្តាប់ធម៌ដែលព្រះអង្គជាអ្នកប្រាសចាកមន្ទិល ទ្រង់ត្រាស់ដឹងតាម (លំអានព្រះពុទ្ធអំពីបុរាណ) ដូចជាបុរសឈរលើកំពូលភ្នំថ្មសុទ្ធ ក្រឡេកមើលឃើញប្រជុំជន ដោយជុំវិញខ្លួន យ៉ាងណាមិញ បពិត្រព្រះអង្គអ្នកមានបញ្ញាល្អមានបញ្ញាចក្ខុជុំវិញ ព្រះអង្គជាអ្នកមានសេចក្តីសោកសៅទៅប្រាសហើយ ស្តេចឡើងកាន់ប្រាសាទ គឺធម៌ដែលមានឧបមាយ៉ាងនោះ ពិចារណាមើល នូវប្រជុំជន អ្នកច្រឡំដោយសេចក្តីសោក ដែលជាតិជរា កំពុងគ្របសង្កត់ បពិត្រព្រះអង្គអ្នកមានព្យាយាម អ្នកឈ្នះនូវសង្គ្រាម ហើយជានាយកនៃ
ID: 636822551386084355
ទៅកាន់ទំព័រ៖