ព្រះត្រៃបិដក ភាគ ២១
ពួកសត្វ អ្នកមិនជំពាក់បំណុលគឺកាម សូមព្រះអង្គក្រោកឡើង សូមស្តេចទៅក្នុងលោក សូមព្រះមានព្រះភាគទ្រង់សំដែងធម៌ ដ្បិត ពួកសត្វ អ្នកបំរុងនឹងត្រាស់ដឹងធម៌ក៏គង់មានដែរ។
[៦១] ម្នាលភិក្ខុទាំងឡាយ គ្រានោះ តថាគតដឹងច្បាស់ នូវសេចក្តីអារាធនា របស់សហម្បតិព្រហ្មផង អាស្រ័យសេចក្តីករុណា ចំពោះពួកសត្វផង ទើបប្រមើលមើលសត្វលោក ដោយពុទ្ធចក្ខុ។ ម្នាលភិក្ខុទាំងឡាយ កាលតថាគត កំពុតប្រមើលមើលសត្វលោក ដោយពុទ្ធចក្ខុ ក៏បានឃើញ នូវពួកសត្វ ដែលមានធូលីតិចក្នុងភ្នែក (ខ្លះ) មានធូលីច្រើន ក្នុងភ្នែក (ខ្លះ) មានឥន្ទ្រិយក្លៀវក្លា (ខ្លះ) មានឥន្ទ្រិយទន់ (ខ្លះ) មានអាការល្អ (ខ្លះ) មានអាការអាក្រក់ (ខ្លះ) ជាសត្វដែលតថាគត គួរឲ្យត្រាស់ដឹងបាន ដោយងាយ (ខ្លះ) ឲ្យត្រាស់ដឹងបាន ដោយកម្រ (ខ្លះ) ជាអ្នកឃើញនូវទោស និងភ័យក្នុងលោកខាងមុខខ្លះ។ ដូចជាផ្កាជលជាតិពួកខ្លះ គឺព្រលិតក្តី ផ្កាឈូកក្រហមក្តី ផ្កាឈូកសក្តី ក្នុងគុម្ពព្រលិតក្តី ក្នុងគុម្ពឈូកក្រហមក្តី ក្នុងគុម្ពឈូកសក្តី ដុះក្នុងទឹក ចម្រើនឡើងក្នុងទឹក លូតឡើងតាមទឹក
ID: 636822551869061980
ទៅកាន់ទំព័រ៖