ព្រះត្រៃបិដក ភាគ ២១

 [​៦៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​អាជីវក​ម្នាក់​ឈ្មោះ​ឧប​កៈ​ ​បានឃើញ​តថាគត​ ​កំពុង​ដើរទៅ​កាន់​ផ្លូវ​ឆ្ងាយ​ ​ក្នុង​ចន្លោះ​គ​យា​ប្រទេស​ ​និង​ចន្លោះ​ ​នៃ​ពោធិព្រឹក្ស​ ​លុះ​ឃើញ​ហើយ​ ​ក៏​និយាយ​នឹង​តថាគត​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ឥន្ទ្រិយ​ទាំងឡាយ​ ​របស់​អ្នក​ ​ជ្រះថ្លា​ណាស់​ ​ឆ​វី​វ័​ណ្ណ​ ​ក៏​បរិសុទ្ធ​ផូរផង់​ ​ម្នាល​អាវុសោ​ ​អ្នកបួស​ចំពោះ​គ្រូ​ណា​ ​អ្នកណា​ ​ជា​គ្រូ​របស់​អ្នក​ ​អ្នក​ពេញចិត្ត​ ​នឹង​ធម៌​នោះ​ ​របស់​គ្រូ​ណា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ ​ឧប​កា​ជីវក​ ​សួរ​យ៉ាងនេះ​ហើយ​ ​តថាគត​ ​ក៏​ឆ្លើយតប​ ​ដោយ​ពាក្យជា​គាថា​ ​ទៅ​រក​ឧប​កា​ជីវក​ថា​
​​តថាគត​ ​ជា​អ្នក​គ្រប​សង្កត់​ ​នូវ​តេ​ភូមិក​ធម៌​ទាំងអស់​ ​ត្រាស់​ដឹង​​​នូវ​ចតុ​ព្ភូមិ​ក​ធម៌​ទាំងអស់​ ​មិន​ប្រឡាក់​ ​ដោយ​កិលេស​ក្នុង​​​តេ​ភូមិក​ធម៌​ទាំងអស់​បាន​លះ​ចោល​ ​នូវ​តេ​ភូមិក​ធម៌​ទាំងអស់​​​ហើយ​ ​មានចិត្ត​ផុត​ស្រឡះ​ ​ព្រោះ​អស់​ទៅ​នៃ​តណ្ហា​ហើយ​​ដឹង​ច្បាស់​ចតុ​ព្ភូមិ​ក​ធម៌​ ​ដោយខ្លួនឯង​ ​ចាំបាច់​ចំពោះ​​គ្រូ​ណា​ ​តថាគត​មិន​មាន​អាចារ្យ​ទេ​ ​មិន​មាន​បុគ្គល​ស្មើនឹង​
ថយ | ទំព័រទី ១៥៤ | បន្ទាប់
ID: 636822554491101952
ទៅកាន់ទំព័រ៖