ព្រះត្រៃបិដក ភាគ ២១

តថាគត​ទេ​ ​ក្នុង​លោក​នេះ​ ​ព្រមទាំង​ទេវលោក​ ​ក៏​មិន​មាន​​បុគ្គល​ប្រៀបផ្ទឹម​ ​នឹង​តថាគត​បាន​ឡើយ​ ​ព្រោះថា​តថាគត​ ​ជា​​អរហន្ត​ក្នុង​លោក​ ​ជា​សាស្តា​ខ្ពស់​ផុត​ ​ជា​អ្នក​ត្រាស់​ដឹង​​ដោយ​ប្រពៃ​ ​ចំពោះខ្លួន​ឯង​ ​តថាគត​ ​មាន​សេចក្តី​ត្រជាក់​ ​មាន​​ភ្លើង​កិលេស​រលត់​ហើយ​ ​ឥឡូវ​តថាគត​ ​ទៅកាន់​ក្រុង​នៃ​ពួក​​ជន​អ្នក​កាសី​ ​ដើម្បីនឹង​សំដែង​ធម្មចក្ក​ ​(​ដោយ​បំណង​ថា​)​​តថាគត​ ​នឹង​ទូងស្គរ​ជ័យ​ ​នៃ​អមត​និព្វាន​ ​ចំពោះ​សត្វលោក​​ដែល​ងងឹត​ ​គឺ​អវិជ្ជា​កំពុង​គ្រប​សង្កត់​។​

​ឧប​កា​ជីវក​តប​ថា​ ​ម្នាល​អាវុសោ​ ​អ្នក​ប្តេជ្ញា​ខ្លួន​ ​យ៉ាងណា​ ​អ្នក​គួរ​ ​(​ដើម្បី​បាន​នូវ​ឈ្មោះ​)​ ​ថា​ ​អនន្ត​ជិនៈ​ ​(​យ៉ាងនោះ​ឯង​)​។​ ​តថាគត​ ​ក៏​ពោល​គាថា​ ​ដូច្នេះ​ទៀត​
​ជន​ទាំងឡាយ​ណា​ ​បាន​ដល់​នូវ​ធម៌​ ​សម្រាប់​ធ្វើ​អាសវៈ​ឲ្យអស់​ទៅ​ ​ជន​ទាំងឡាយ​នោះ​ ​ឈ្មោះថា​ ​ជិនៈ​ ​(​អ្នកឈ្នះ​កិលេស​)​ ​ប្រាកដ​ដូចជា​តថាគត​ដែរ​ ​តថាគត​ ​បាន​ឈ្នះ​បាបធម៌​ទាំងឡាយ​ហើយ​ ​ម្នាល​ឧប​កៈ​ ​ព្រោះហេតុនោះ​ ​ទើប​តថាគត​ ​បាន​ឈ្មោះថា​ ​ជិនៈ​។​
ថយ | ទំព័រទី ១៥៥ | បន្ទាប់
ID: 636822555642647817
ទៅកាន់ទំព័រ៖