ព្រះត្រៃបិដក ភាគ ២១
ម្នាលភិក្ខុទាំងឡាយ កាលបើតថាគត ពោលយ៉ាងនេះហើយ ឧបកាជីវកនោះ ក៏និយាយថា ម្នាលអាវុសោ ពាក្យយ៉ាងហ្នឹងពិតមែនហើយ (ថាហើយ) ក៏ងក់ក្បាល កាន់យកផ្លូវខុសគ្នា គឺដើរបែកគ្នាចៀសចេញទៅ។
[៦៤] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង តថាគត ត្រាច់ទៅកាន់ទីចារិក តាមលំដាប់ ចូលទៅរកបញ្ចវគ្គិយភិក្ខុ ឯឥសិបតនមិគទាយវ័ន ទៀបក្រុងសាវត្ថីនោះ។ ម្នាលភិក្ខុទាំងឡាយ ពួកបញ្ចវគ្គិយភិក្ខុ បានឃើញតថាគត ដើរមកអំពីចម្ងាយ លុះឃើញហើយ ក៏ប្តេជ្ញាគ្នាថា នេះហើយសមណគោតម ជាអ្នកល្មោភច្រើន ឃ្លាតចាកព្យាយាម វិលត្រឡប់មក ដើម្បីភាពជាអ្នកល្មោភច្រើន កំពុងតែដើរមក យើងទាំងអស់គ្នា មិនគួរថ្វាយបង្គំ មិនគួរក្រោកទទួលលោកទេ មិនគួរទទួលបាត្រ និងចីវរ របស់លោកទេ ប៉ុន្តែពួកយើង គួរក្រាលអាសនៈបម្រុងទុក បើលោកនឹងចង់គង់ ក៏គង់ចុះ។ ម្នាលភិក្ខុទាំងឡាយ តថាគត ចូលទៅដោយប្រការយ៉ាងណាៗ ពួកបញ្ចវគ្គិយភិក្ខុ ក៏មិនអាចនឹងឋិតនៅ ក្នុងពាក្យប្តេជ្ញារបស់ខ្លួន ដោយប្រការយ៉ាងនោះៗបានឡើយ ខ្លះក៏ក្រោកទទួលតថាគត
ID: 636822556043570748
ទៅកាន់ទំព័រ៖