ព្រះត្រៃបិដក ភាគ ២១

ម្នាល​អាវុសោ​គោតម​ ​សូម្បី​ដោយ​សេចក្តី​ព្យាយាម​នោះ​ ​ដោយ​សេចក្តី​ប្រតិបត្តិ​នោះ​ ​ដោយ​ទុក្ករកិរិយា​ ​(​ដែល​បាន​ធ្វើរួច​មក​ហើយ​)​ ​នោះ​ ​ម្តេច​គង់​លោក​មិនបាន​ត្រាស់​ដឹង​នូវ​គុណវិសេស​ ​គឺ​ញាណទស្សនៈ​ ​ដ៏​អាច​ធ្វើខ្លួន​ឲ្យ​ជា​អរិយ​ ​ក្រៃលែង​ជាង​មនុស្សធម៌​ ​ចំណង់បើ​ឥឡូវនេះ​ ​លោក​ប្រតិបត្តិ​ ​ដើម្បី​ល្មោភ​ច្រើន​ ​ឃ្លាតចាក​ព្យាយាម​ហើយ​ ​វិលត្រឡប់​មក​ ​ដើម្បី​ល្មោភ​ច្រើន​ហើយ​ ​នឹង​ត្រាស់​ដឹង​ ​នូវ​គុណវិសេស​ ​គឺ​ញាណទស្សនៈ​ ​អាច​ធ្វើខ្លួន​ឲ្យ​ជា​អរិយៈ​ ​ដ៏​ក្រៃលែង​ជាង​មនុស្សធម៌​ ​ដូចម្តេច​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​ពួក​បញ្ចវគ្គិយ​ភិក្ខុ​ ​និយាយ​យ៉ាងនេះ​ហើយ​ ​ទើប​តថាគត​ ​ពោល​នឹង​ពួក​បញ្ចវគ្គិយ​ភិក្ខុ​ ​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​មិនមែន​ប្រតិបត្តិ​ ​ដើម្បី​ល្មោភ​ច្រើន​ទេ​ ​មិន​ឃ្លាតចាក​ព្យាយាម​ទេ​ ​មិន​វិលត្រឡប់​មក​ ​ដើម្បី​ល្មោភ​ច្រើន​ ​ដូច្នោះ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​បាន​ឋានៈ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ប្រុង​សោត​ប្រសាទ​ចុះ​ ​តថាគត​ ​នឹង​ប្រៀនប្រដៅ​ ​នូវ​ព្រះនិព្វាន​ ​ដែល​តថាគត​ត្រាស់​ដឹង​ហើយ​ ​តថាគត​ ​នឹង​សំដែងធម៌​ ​ក៏​កុលបុត្រ​ទាំង​
ថយ | ទំព័រទី ១៥៨ | បន្ទាប់
ID: 636822556528398479
ទៅកាន់ទំព័រ៖