ព្រះត្រៃបិដក ភាគ ២១

ឡាយ​ ​ចេញ​ចាក​ផ្ទះ​ ​ហើយ​ចូល​ទៅកាន់​ផ្នួស​ ​ដោយ​ប្រពៃ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​អនុត្តរធម៌​ណា​ ​អ្នក​ទាំងឡាយ​ ​កាលបើ​បាន​ប្រតិបត្តិ​ ​គួរ​ដល់​ពាក្យ​ប្រដៅ​ ​របស់​តថាគត​ហើយ​ ​ពុំ​យូរ​ឡើយ​ ​មុខ​ជា​នឹង​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​ចំពោះ​អនុត្តរធម៌​នោះ​ ​ជាទីបំផុត​នៃ​មគ្គ​ ​ព្រហ្មចរិយៈ​ ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ ​ទាំង៤​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​បញ្ចវគ្គិយ​ភិក្ខុ​ ​នៅតែ​និយាយ​នឹង​តថាគត​ ​ជា​គំរប់​ពីរ​ដង​ទៀត​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​គោតម​ ​សូម្បី​ដោយ​សេចក្តី​ព្យាយាម​នោះ​ ​ដោយ​បដិបទា​នោះ​ ​ដោយ​ទុក្ករកិរិយា​នោះ​ ​ម្តេច​គង់​លោក​មិនបាន​ត្រាស់​ដឹង​ ​នូវ​គុណវិសេស​ ​គឺ​ញាណទស្សនៈ​ ​អាច​ធ្វើខ្លួន​ឲ្យ​ជា​អរិយៈ​ ​ដ៏​ក្រៃលែង​ជាង​មនុស្សធម៌​ ​ចំណង់បើ​ឥឡូវនេះ​ ​លោក​ប្រតិបត្តិ​ ​ដើម្បី​ល្មោភ​ច្រើន​ហើយ​ ​ឃ្លាតចាក​ព្យាយាម​ហើយ​ ​វិលត្រឡប់​មក​ ​ដើម្បី​ល្មោភ​ច្រើន​ហើយ​ ​នឹង​បាន​ត្រាស់​ដឹងគុណ​វិសេស​ ​គឺ​ញាណទស្សនៈ​ ​អាច​ធ្វើខ្លួន​ឲ្យ​ជា​អរិយៈ​ ​ដ៏​ក្រៃលែង​ជាង​មនុស្សធម៌​ ​ដូចម្តេច​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​បាន​ពោល​នឹង​ពួក​បញ្ចវគ្គិយ​ភិក្ខុ​ ​ជា​គំរប់​ពីរ​ដង​ទៀត​ ​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​មិនមែន​ប្រតិបត្តិ​ ​
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 636822556780592903
ទៅកាន់ទំព័រ៖