ព្រះត្រៃបិដក ភាគ ២១
មិនឃ្លាតចាកព្យាយាមទេ មិនវិលត្រឡប់មក ដើម្បីល្មោភច្រើននទេ ម្នាលភិក្ខុទាំងឡាយ តថាគត ជាអរហន្តសម្មាសម្ពុទ្ធ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរប្រុងសោតប្រសាទចុះ តថាគតនឹងប្រៀនប្រដៅ នូវព្រះនិព្វាន ដែលតថាគតបានត្រាស់ដឹងហើយ ឥឡូវ តថាគតនឹងសំដែងធម៌ ក៏កុលបុត្រទាំងឡាយចេញចាកផ្ទះ ហើយចូលមកកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា កាលបើអ្នកទាំងឡាយ ប្រតិបត្តិគួរតាមពាក្យ្រដៅរបស់តថាគតហើយ ពុំយូរឡើយ មុខជានឹងធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ននេះ ចំពោះអនុត្តរធម៌នោះ ជាទីបំផុតនៃមគ្គ ព្រហ្មចរិយៈ នឹងសម្រេចសម្រាន្តនៅ ដោយឥរិយាបថ៤។ ម្នាលភិក្ខុទាំងឡាយ តថាគត នៅតែមិនអាចឲ្យពួកបញ្ចវគ្គិយភិក្ខុ យល់ច្បាស់បាន។ ម្នាលភិក្ខុទាំងឡាយ តថាគតទូន្មានភិក្ខុ២រូប ភិក្ខុ៣រូប ត្រាច់ទៅបិណ្ឌិបាត ឯភិក្ខុ៣រូប ដែលត្រាច់ទៅបិណ្ឌបាត នាំចង្ហាន់បិណ្ឌិបាតណាមក យើងទាំង៦នាក់ ចិញ្ចឹមជីវិត ដោយសារចង្ហាន់បិណ្ឌិបាតនោះ។ តថាគតទូន្មានភិក្ខុ៣រូប ឯភិក្ខុ២រូប ក៏
ID: 636822557286311829
ទៅកាន់ទំព័រ៖