ព្រះត្រៃបិដក ភាគ ២១
[៦៦] ម្នាលភិក្ខុទាំងឡាយ ដូចជាម្រឹគនៅក្នុងព្រៃ ដែលជាប់ (អន្ទាក់) ហើយ គប្បីដេកសង្កត់គំនរអន្ទាក់ ម្រឹគនោះ បណ្ឌិតគប្បីជ្រាប យ៉ាងនេះថា ជាសត្វដល់នូវសេចក្តីមិនចម្រើន ដល់នូវសេចក្តីវិនាស ជាសត្វដែលព្រាន នឹងធ្វើទៅតាមសេចក្តីប្រាថ្នាបាន កាលបើព្រានដើរមកដល់ ម្រឹគនោះ នឹងស្ទុះចេញទៅ តាមបំណងពុំបានឡើយ សេចក្តីនេះ មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យ ដូចពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ជាអ្នកមានចិត្តងោកជ្រប់ លង់ស៊ប់ ជាអ្នកមិនឃើញទោស មិនមានប្រាជ្ញា ជាគ្រឿងរលាស់ខ្លួនចេញ បរិភោគនូវកាមគុណទាំង៥នេះឯង ពួកសមណព្រាហ្មណ៍ទាំងនោះ បណ្ឌិត គប្បីជ្រាបយ៉ាងនេះថា ជាអ្នកដល់នូវសេចក្តីមិនចម្រើន ដល់នូវសេចក្តីវិនាស ជាអ្នកត្រូវមារមានចិត្តបាប នឹងធ្វើទៅតាមសេចក្តីប្រាថ្នាបាន។ ម្នាលភិក្ខុទាំងឡាយ ពួកសមណព្រាហ្មណ៍ណាមួយ ជាអ្នកមានចិត្តមិនងោក មិនជ្រប់ មិនលង់ស៊ប់ ជាអ្នកឃើញទោស មានប្រាជ្ញាជាគ្រឿងរលាស់ខ្លួនចេញ តែនៅបរិភោគកាមគុណទាំង៥នេះ សមណព្រាហ្មណ៍ទាំងនោះ បណ្ឌិត គប្បីជ្រាបយ៉ាងនេះថា ជាអ្នកមិនដល់នូវសេចក្តីមិនចម្រើន មិនដល់នូវសេចក្តីវិនាស
ID: 636822559151918535
ទៅកាន់ទំព័រ៖