ព្រះត្រៃបិដក ភាគ ២១

ជា​អ្នក​មិន​ត្រូវ​មារ​មានចិត្ត​បាប​ ​ធ្វើ​ទៅតាម​សេចក្តី​ប្រាថ្នា​បាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ម្រឹគ​ ​ដែល​នៅក្នុង​ព្រៃ​ ​មិន​ជាប់​ ​(​អន្ទាក់​)​ ​តែ​ដេក​សង្កត់​លើ​គំនរ​អន្ទាក់​ ​ម្រឹគ​នោះ​ ​បណ្ឌិត​ ​គប្បី​ជ្រាប​យ៉ាងនេះ​ថា​ ​ជា​សត្វ​មិនដល់​នូវ​សេចក្តី​មិន​ចម្រើន​ ​មិនដល់​នូវ​សេចក្តី​វិនាស​ ​ជា​សត្វ​មិន​ត្រូវ​ព្រាន​ ​ធ្វើតាម​សេចក្តី​ប្រាថ្នា​បាន​ ​ទុកជា​ព្រាន​ដើរមក​ដល់​ ​ម្រឹគ​នោះ​ ​នឹង​ស្ទុះ​ទៅតាម​សេចក្តី​ប្រាថ្នា​ខ្លួន​បាន​ ​សេចក្តី​នេះ​ ​មាន​ឧបមា​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​ឧបមេយ្យ​ដូច​ពួក​សមណព្រាហ្មណ៍​ណាមួយ​ ​ជា​អ្នកមាន​ចិត្ត​មិន​ងោក​ ​មិន​ជ្រប់​ ​មិន​លង់​ស៊ប់​ ​ជា​អ្នក​ឃើញ​ទោស​ ​មាន​ប្រាជ្ញា​ ​ជា​គ្រឿងរ​លាស់​ខ្លួន​ចេញ​ ​តែ​នៅ​បរិភោគ​កាមគុណ​ទាំង៥នេះ​នៅឡើយ​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​បណ្ឌិត​ ​គប្បី​ជ្រាប​យ៉ាងនេះ​ថា​ ​ជា​អ្នក​មិនដល់​នូវ​សេចក្តី​មិន​ចម្រើន​ ​មិនដល់​នូវ​សេចក្តី​វិនាស​ ​ជា​អ្នក​មិន​ត្រូវ​មារ​មានចិត្ត​បាប​ ​ធ្វើ​ទៅតាម​សេចក្តី​ប្រាថ្នា​បាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ម្រឹគ​ ​ដែល​នៅក្នុង​ព្រៃ​ ​ត្រាច់​រង្គ​ត់​ទៅ​ ​ក្នុង​ព្រៃតូច​ ​ព្រៃធំ​ ​តែង​ដើរទៅ​ឥត​រង្គៀ​ស​ ​ឈរ​ក៏​ឥត​រង្គៀ​ស​ ​អង្គុយ​ក៏​ឥត​រង្គៀ​ស​ ​សម្រេចការ​ដេក​ក៏​ឥត​រង្គៀ​ស​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ម្រឹគ​នោះ​ ​មិនបាន​ប្រទះ​ភ្នែក​ព្រាន​ ​សេចក្តី​នេះ​មាន​ឧបមា​
ថយ | ទំព័រទី ១៦៥ | បន្ទាប់
ID: 636822559367950892
ទៅកាន់ទំព័រ៖