ព្រះត្រៃបិដក ភាគ ២១
យ៉ាងណាមិញ ភិក្ខុស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ ចាកអកុសលធម៌ទាំងឡាយ ចូលកាន់បឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ វិចារៈ មានបីតិ សុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគត ហៅថា បានធ្វើមារឲ្យខ្វាក់ បំបិទភ្នែកមារ មិនឲ្យឃើញស្នាមជើង ទៅកាន់ទីដែលមារមានចិត្តបាបមើលមិនឃើញ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ ព្រោះរម្ងាប់វិតក្កៈ វិចារៈ រួចហើយ ក៏ចូលកាន់ទុតិយជ្ឈាន ជាទីផូរផង់ ក្នុងសន្តាន មានភាវៈ នៃចិត្តដ៏ប្រសើរ ឥតមានវិតក្កៈ និងវិចារៈឡើយ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ... ចូលកាន់តតិយជ្ឈាន... ចតុត្ថជ្ឈាន ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា បានធ្វើមារឲ្យខ្វាក់ បំបិទភ្នែកមារ មិនឲ្យឃើញស្នាមជើង ទៅកាន់ទីដែលមារមានចិត្តបាបមើលមិនឃើញ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុព្រោះកន្លង នូវពួករូបសញ្ញា ព្រោះវិនាសទៅ នៃពួកបដិឃសញ្ញា ព្រោះមិនធ្វើទុក ក្នុងចិត្តនូវពួកនានត្តសញ្ញា ដោយប្រការទាំងពួង ក៏ចូលកាន់អាកាសានញ្ចាយតនជ្ឈាន ដោយបរិកម្មថា អាកាស មិនមានទីបំផុតដូច្នេះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា បានធ្វើ
ID: 636822559573792665
ទៅកាន់ទំព័រ៖