ព្រះត្រៃបិដក ភាគ ២១
តថាគតហៅថា បានធ្វើមារឲ្យខ្វាក់ បំបិទភ្នែកមារ មិនឲ្យឃើញស្នាមជើង ទៅកាន់ទីដែលមារមានចិត្តបាប មើលមិនឃើញ។ ភិក្ខុនោះ ឆ្លងនូវតណ្ហា ដែលមានអារម្មណ៍ផ្សាយទៅ ក្នុងលោកនេះបានហើយ ជាអ្នកដើរទៅឥតរង្គៀស ឈរក៏ឥតរង្គៀស អង្គុយក៏ឥតរង្គៀស សម្រេចនូវការដេកក៏ឥតរង្គៀស ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ (ព្រោះថា) ភិក្ខុនោះ មិនបានមកកាន់រង្វង់ចក្ខុ របស់មារមានចិត្តបាបទៀតឡើយ។ លុះព្រះមានព្រះភាគ បានត្រាស់ព្រះសូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយហើយ ចំពោះ ភាសិតរបស់ព្រះមានព្រះភាគ។
ចប់ បាសរាសិសូត្រទី៦។
ID: 636822560027458613
ទៅកាន់ទំព័រ៖