ព្រះត្រៃបិដក ភាគ ២១
ផែនដីធំនេះ ជ្រាលជ្រៅរកប្រមាណមិនបាន ផែនដីធំនេះ មិនងាយនឹងធ្វើឲ្យទៅជាមិនមែនផែនដីបានឡើយ ក៏ឯបុរសនោះ គ្រាន់តែបានចំណែកសេចក្តីលំបាកកាយ និងសេចក្តីចង្អៀតចង្អល់ចិត្តប៉ុណ្ណោះ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនោះឯងហើយ ដំណើរនោះ ដូចគ្នានឹងពួកជនដទៃ កាលនិយាយ ចំពោះអ្នកទាំងឡាយ គប្បីនិយាយដោយគន្លងនៃពាក្យទាំងឡាយណា គន្លងនៃពាក្យទាំងឡាយនេះ មាន៥ប្រការគឺ និយាយក្នុងកាលគួរ ឬមិនគួរ១ និយាយដោយពាក្យពិត ឬមិនពិត១ និយាយដោយពាក្យល្អ ឬពាក្យអាក្រក់ និយាយដោយពាក្យប្រកបដោយប្រយោជន៍ ឬមិនប្រកបដោយប្រយោជន៍១ និយាយដោយពាក្យប្រកបដោយមេត្តាចិត្ត ឬប្រកបដោយទោសចិត្ត១។ ម្នាលភិក្ខុទាំងឡាយ ពួកជនដទៃ កាលនិយាយ គប្បីនិយាយ ក្នុងកាលគួរ ឬកាលមិនគួរខ្លះ ម្នាលភិក្ខុទាំងឡាយ ពួកជនដទៃ កាលនិយាយ គប្បីនិយាយដោយពាក្យពិត ឬពាក្យមិនពិតខ្លះ ម្នាលភិក្ខុទាំងឡាយ ពួកជនដទៃ កាលនិយាយ គប្បីនិយាយដោយពាក្យល្អ ឬពាក្យអាក្រក់ខ្លះ ម្នាលភិក្ខុទាំងឡាយ ពួកជនដទៃ កាលនិយាយ គប្បីនិយាយដោយពាក្យប្រកបដោយ
ID: 636822512057934914
ទៅកាន់ទំព័រ៖