ព្រះត្រៃបិដក ភាគ ២១

ហើយ​ ​ព្រះសង្ឃ​សាវ័ក​ ​នៃ​ព្រះមានព្រះភាគ​ ​លោក​ប្រតិបត្តិ​ប្រពៃ​ហើយ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ស្នាមព្រះ​បាទ​ ​គឺ​ញាណ​ទាំង៤ប្រការ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​អ្នក​ដ៏​ចម្រើន​ ​អាត្មា​បានឃើញ​ខត្តិយ​បណ្ឌិត​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មាន​បញ្ញា​ល្អិត​ ​ញាំញី​នូវ​វាទៈ​ ​របស់​បុគ្គល​ដទៃ​បាន​ ​ប្រាកដ​ដូចជា​ខ្មាន់ធ្នូ​ ​បាញ់​នូវ​សរសៃសក់​ ​ខត្តិយ​បណ្ឌិត​ទាំងនោះ​ ​ហាក់ដូចជា​ត្រាច់​ទៅ​ទំ​លាយ​ ​នូវ​ទិដ្ឋិ​របស់​បុគ្គល​ដទៃ​ ​ដោយ​ប្រាជ្ញា​ ​(​របស់​ខ្លួន​)​ ​ខត្តិយ​បណ្ឌិត​ទាំងនោះ​ ​ឮដំណឹង​ដូច្នេះ​ថា​ ​ព្រះសមណគោតម​ដ៏​ចម្រើន​ ​ទ្រង់​ពុទ្ធដំណើរ​មកដល់​ស្រុក​ ​ឬ​និគម​ឯណោះ​។​ ​ខត្តិយ​បណ្ឌិត​ទាំងនោះ​ ​ចងប្រស្នា​ ​ដោយ​គិតថា​ ​ពួក​យើង​នឹង​ចូល​ទៅ​គាល់​ព្រះសមណគោតម​ ​ហើយ​ក្រាបបង្គំទូល​សួរ​ប្រស្នា​យ៉ាងនេះ​ ​បើ​យើង​ក្រាបបង្គំទូល​ប្រស្នា​យ៉ាងនេះ​ហើយ​ ​ព្រះអង្គ​មុខ​ជា​នឹង​ព្យាករ​យ៉ាងនេះ​ ​ពួក​យើង​នឹង​លើកទោស​ព្រះសមណគោតម​នោះ​ ​យ៉ាងនេះ​ ​បើ​យើង​បាន​ក្រាបបង្គំទូល​សួរ​ប្រស្នា​យ៉ាងនេះ​ហើយ​ ​ព្រះអង្គ​មុខ​ជា​នឹង​ព្យាករ​យ៉ាងនេះ​ ​ពួក​យើង​នឹង​លើកទោស​ព្រះសមណគោតម​នោះ​ ​យ៉ាងនេះ​វិញ​។​ ​ខត្តិយ​បណ្ឌិត​ទាំងនោះ​ ​ឮដំណឹង​ ​ដូច្នេះ​ថា​ ​ព្រះសមណគោតម​ដ៏​ចម្រើន​ ​ទ្រង់​ពុទ្ធដំណើរ​មកដល់​ស្រុក​ ​ឬ​និគម​ឯណោះ​។​ ​ទើប​ខត្តិយ​បណ្ឌិត​ទាំងនោះ​ ​ចូល​ទៅ​គាល់​ព្រះសមណគោតម​។​ ​ព្រះសមណគោតម​ ​ទ្រង់​ញ៉ាំង​ខត្តិយ​បណ្ឌិត​ទាំងនោះ​
ថយ | ទំព័រទី ១៧១ | បន្ទាប់
ID: 636822560821114008
ទៅកាន់ទំព័រ៖