ព្រះត្រៃបិដក ភាគ ២១

ឲ្យ​យល់​ ​ឲ្យ​កាន់​យក​ ​ឲ្យ​ក្លាហាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ ​ពួក​ខត្តិយ​បណ្ឌិត​នោះ​ ​ដែល​ព្រះសមណគោតម​ ​ទ្រង់​ឲ្យ​យល់​ ​ឲ្យ​កាន់​យក​ ​ឲ្យ​ក្លាហាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ហើយ​ ​ក៏​មិន​អាច​ទូល​សួរ​ប្រស្នា​ ​នឹង​ព្រះសមណគោតម​បាន​ឡើយ​ ​នឹង​លើកទោស​ព្រះសមណគោតម​ ​ដូចម្តេច​បាន​ ​តាមពិត​ ​នឹង​សម្រេច​ទៅជា​សាវ័ក​ ​របស់​ព្រះសមណគោតម​វិញ​។​ ​ម្នាល​អ្នក​ដ៏​ចម្រើន​ ​ក្នុង​កាលដែល​ខ្ញុំ​បានឃើញ​ ​នូវ​ស្នាមព្រះ​បាទ​ទី១នេះ​ ​របស់​ព្រះសមណគោតម​ហើយ​ ​ខ្ញុំ​ក៏​ចូលចិត្ត​ថា​ ​ព្រះមានព្រះភាគ​ ​ជា​ព្រះសម្មាសម្ពុទ្ធ​ពិត​ ​ព្រះធម៌​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សំដែង​ប្រពៃ​ហើយ​ ​ព្រះសង្ឃ​សាវ័ក​ ​នៃ​ព្រះមានព្រះភាគ​ ​លោក​ប្រតិបត្តិ​ប្រពៃ​ហើយ​។​ ​ម្នាល​អ្នក​ដ៏​ចម្រើន​ ​មួយទៀត​ ​ខ្ញុំ​បានឃើញ​ព្រាហ្មណ​បណ្ឌិត​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​។​បេ​។​ ​គហបតិ​បណ្ឌិត​។​បេ​។​ ​សមណ​បណ្ឌិត​ ​ដែល​មាន​បញ្ញា​ល្អិត​ ​ញាំញី​នូវ​វាទៈ​ ​នៃ​បុគ្គល​ដទៃ​បាន​ ​ប្រាកដ​ដូចជា​ខ្មាន់ធ្នូ​ ​បាញ់​នូវ​សរសៃសក់​ ​សមណ​បណ្ឌិត​ទាំងអម្បាល​នោះ​ ​ហាក់ដូចជា​ត្រាស់​ទៅ​ទំ​លាយ
ថយ | ទំព័រទី ១៧២ | បន្ទាប់
ID: 636822561048136993
ទៅកាន់ទំព័រ៖