ព្រះត្រៃបិដក ភាគ ២១
នូវទិដ្ឋិ (បុគ្គលដទៃ) ដោយបញ្ញា សមណបណ្ឌិតទាំងអម្បាលនោះ បានឮដំណឹងដូច្នេះថា ព្រះសមណគោតមដ៏ចម្រើន ទ្រង់ពុទ្ធដំណើរមកដល់ស្រុក ឬនិគមឯណោះ។ សមណបណ្ឌិត ទាំងអម្បាលនោះ ចងប្រស្នា ដោយគិតថា ពួកយើងនឹងចូលទៅគាល់ព្រះសមណគោតម ហើយទូលសួរប្រស្នានេះ បើយើងសួរប្រស្នាយ៉ាងនេះហើយ ព្រះអង្គមុខជានឹងព្យាករយ៉ាងនេះ ពួកយើងនឹងលើកទោសព្រះសមណគោតមនោះ យ៉ាងនេះ បើយើងទូលសួរប្រស្នាយ៉ាងនេះហើយ ព្រះអង្គមុខជានឹងព្យាករយ៉ាងនេះ ពួកយើងនឹងលើកទោសព្រះសមណគោតម យ៉ាងនេះ។ សមណបណ្ឌិតទាំងអម្បាលនោះ បានឮដំណឹង ដូច្នេះថា ព្រះសមណគោតមដ៏ចម្រើន ទ្រង់ពុទ្ធដំណើរមកដល់ស្រុក ឬនិគមឯណោះ សមណបណ្ឌិតទាំងនោះ ក៏ចូលទៅគាល់ព្រះសមណគោតម។ ព្រះសមណគោតម ទ្រង់ញ៉ាំងសមណបណ្ឌិតទាំងនោះ ឲ្យយល់ឃើញ ឲ្យកាន់យក ឲ្យក្លាហាន ឲ្យរីករាយ ដោយធម្មីកថា ពួកសមណបណ្ឌិតនោះ ដែលព្រះសមណគោតម ទ្រង់ឲ្យយល់ ឲ្យកាន់យក ឲ្យក្លាហាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏មិនអាចនឹងទូលសួរប្រស្នា នឹងព្រះសមណគោតមបានឡើយ នឹងលើកទោសព្រះសមណគោតម ដូចម្តេចបាន ទើបនាំគ្នា
ID: 636822561283010427
ទៅកាន់ទំព័រ៖