ព្រះត្រៃបិដក ភាគ ២១
សូមឱកាស ចំពោះព្រះសមណគោតម ដើម្បីនឹងចេញអំពីផ្ទះ ចូលទៅកាន់ផ្នួសវិញ ដោយពិត។ ព្រះសមណគោតម ទ្រង់បំបួសសមណបណ្ឌិតទាំងនោះ សមណបណ្ឌិតទាំងនោះ លុះបួសក្នុងសំណាក់ព្រះសមណគោតមនោះហើយ ក៏ចេញចាកពួកគណៈ មិនមានសេចក្តីធ្វេសប្រហែស មានសេចក្តីព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅ ក្នុងកម្មដ្ឋាន កុលបុត្រទាំងឡាយដែលចេញចាកផ្ទះ ចូលទៅកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា មិនយូរប៉ុន្មាន ក៏បានត្រាស់ដឹងនូវអនុត្តរធម៌នោះ មាន ព្រហ្មចរិយធម៌ជាទីំផុត ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ននេះ សម្រេចសម្រាន្ត ដោយឥរិយាបថទាំង៤។ សមណបណ្ឌិតទាំងនោះ និយាយាសរសើរយ៉ាងនេះថា ឱហ្ន៎ ពួកយើងមិនបានវិនាសចាកប្រយោជន៍តិចតួចឡើយ ឱហ្ន៎ ពួកយើងមិនបានវិនាសចាកប្រយោជន៍តិចតួចឡើយ ដ្បិតក្នុងកាលមុន ពួកយើងមិនមែនជាសមណៈ តែប្តេជ្ញាខ្លួន ថាជាសមណៈ មិនមែនជាព្រាហ្មណ៍ ប្តេជ្ញាខ្លួនថាជាព្រាហ្មណ៍ មិនមែនជាព្រះអរហន្ត ប្តេជ្ញាខ្លួន ថាជាព្រះអរហន្ត
ID: 636822561524484238
ទៅកាន់ទំព័រ៖