ព្រះត្រៃបិដក ភាគ ២១
លុះដើរទៅតាមស្នាមជើងនោះហើយ ក៏ឃើញស្នាមជើងដំរីធំ ក្នុងព្រៃដំរី វែងដោយបណ្តោយផង ធំដោយទទឹងផង មានទីត្រដុសដ៏ខ្ពស់ផង ទាំងទីដែលចាក់ដោយភ្លុកដ៏ខ្ពស់ផង ព្រានដំរីដែលឈ្លាស មិនទាន់ចូលចិត្តថា ឱហ្ន៎ ដំរីធំមែន ដូច្នេះនៅឡើយ។ ព្រោះហេតុអ្វី។ ម្នាលព្រាហ្មណ៍ ព្រោះថាក្នុងព្រៃដំរី រមែងមានមេដំរី ឈ្មោះឧច្ចាករេណុកា
(១) មានស្នាមជើងដ៏ធំ ស្នាមជើងនេះ ជាស្នាមជើងមេដំរីទាំងនោះ។ ព្រានដំរីនោះ ដើរទៅតាមស្នាមជើងនោះ លុះដើរទៅតាមស្នាមជើងនោះហើយ ក៏ឃើញស្នាមជើងដំរីធំ ក្នុងព្រៃដំរី វែងដោយបណ្តោយផង ធំដោយទទឹងផង មានទីត្រដុសដ៏ខ្ពស់ផង ទាំង ចាក់ស្នាមដោយភ្លុកទាំងឡាយដ៏ខ្ពស់ផង ទាំងមែកឈើ ដែលដំរីនោះកាច់ហើយ ក៏ខ្ពស់ផង ហើយឃើញទាំងដំរីទាំងនោះ នៅក្បែរគល់ឈើក្តី នៅក្នុងទីវាលក្តី កំពុងដើរក្តី កំពុងឈរក្តី កំពុងទ្រោមចុះក្តី កំពុងដេកក្តី។ ទើបព្រានដំរីនោះ ចូលចិត្តថា ដំរីនេះ ជាដំរីធំមែន មានឧបមាដូចម្តេចមិញ។ ម្នាលព្រាហ្មណ៍ ឧបមេយ្យដូចជាព្រះតថាគត កើតឡើងក្នុងលោកនេះ មាននាមប្រាកដថា ជាបុគ្គលឆ្ងាយចាកកិលេស ត្រាស់ដឹងដោយប្រពៃចំពោះខ្លួន បរិបូណ៌ដោយវិជ្ជា និង
(១) ពាក្យថា ឧច្ចាករេណុកា នេះជាឈ្មោះនៃមេដំរី ដែលមានជើងខ្ពស់ ដូចឈើច្រត់ផង មានធ្មេញស្និតផង ព្រោះមេដំរីនោះ មានធ្មេញក្រពុំ។ អដ្ឋកថា។
ID: 636822562704331722
ទៅកាន់ទំព័រ៖