ព្រះត្រៃបិដក ភាគ ២១

ប្រយោជន៍​ ​ឬមិន​ប្រកបដោយ​ប្រយោជន៍​ខ្លះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ជន​ដទៃ​ ​កាល​និយាយ​ ​គប្បី​និយាយ​ដោយ​ពាក្យ​ប្រកបដោយ​មេត្តាចិត្ត​ ​ឬ​ប្រកបដោយ​ទោសចិត្ត​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​ក្នុង​គន្លង​នៃ​ពាក្យ​ទាំងនោះ​ ​យ៉ាងនេះ​ថា​ ​ចិត្ត​របស់​យើង​នឹង​មិន​ប្រែប្រួល​ផង​ ​យើង​នឹង​មិន​បញ្ចេញវាចា​អាក្រក់​ផង​ ​និង​ជា​អ្នក​អនុគ្រោះ​ដោយ​ប្រយោជន៍​ ​និង​ជា​អ្នកមាន​មេត្តាចិត្ត​ ​មិន​មានទោស​ចិត្ត​ផង​ ​និង​មានចិត្ត​ប្រកបដោយ​មេត្តា​ ​ផ្សាយ​ទៅកាន់​បុគ្គល​នោះ​ផង​ ​និង​ជា​អ្នកមាន​ចិត្តស្មើ​ដោយ​ផែនដី​ ​ជា​ចិត្តធំ​ទូលាយ​ ​ដល់​នូវ​សភាព​ធំ​ ​ប្រមាណ​មិនបាន​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ហើយ​ផ្សាយ​ទៅកាន់​សត្វលោក​ទាំងអស់​ ​ធ្វើឲ្យ​ជា​អារម្មណ៍​របស់​មេត្តាចិត្ត​នោះ​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​យ៉ាងនេះ​ចុះ​។​
 [​៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​បុរស​យក​ទឹក​ល័ខ​ក្តី​ ​ទឹក​រមៀត​ក្តី​ ​វត្ថុ​មាន​ពណ៌ខៀវ​ក្តី​ ​ពណ៌​ហង្សបាទ​ក្តី​ ​ដើរមក​ ​បុរស​នោះ​និយាយ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នឹង​គូររូប​ទាំងឡាយ​ ​ធ្វើឲ្យ​មាន​រូបភាព​ប្រាកដ​ឡើង​ក្នុង​អាកាស​នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​
ថយ | ទំព័រទី ១៨ | បន្ទាប់
ID: 636822512319049849
ទៅកាន់ទំព័រ៖