ព្រះត្រៃបិដក ភាគ ២១

(​ព្រោះ​ជា​ឱកាស​ ​ដើម្បី​ធ្វើកុសល​តាម​សប្បាយ​)​ ​បុគ្គល​ដែល​នៅ​គ្រប់គ្រង​ផ្ទះ​ ​មិន​ងាយ​នឹង​ប្រព្រឹត្ត​ ​ព្រហ្មចរិយ​ធម៌​ ​ឲ្យ​បរិបូណ៌​ ​ដោយ​ចំណែក​មួយ​ ​ឲ្យ​បរិសុទ្ធ​ ​ដោយ​ចំណែក​មួយ​ ​ដូចជា​ស័ង្ខ​ ​ដែលគេ​ខាត់​ហើយ​នោះ​ ​បានទេ​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​កោរសក់​ ​និង​ពុកមាត់​ ​ពុកចង្កា​ ​ហើយ​ស្លៀកដណ្តប់​សំពត់​ជ្រលក់​ដោយ​ទឹកអម្ចត់​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​។​ ​លុះ​សម័យ​ខាងក្រោយ​មក​ ​បុគ្គល​នោះ​ ​ក៏​លះបង់​នូវ​គំនរ​ភោគៈ​តិច​ក្តី​ ​លះបង់​នូវ​គំនរ​ភោគៈ​ច្រើន​ក្តី​ ​លះបង់​នូវ​ញាតិវង្ស​តិច​ក្តី​ ​លះបង់​នូវ​ញាតិវង្ស​ច្រើន​ក្តី​ ​ហើយ​កោរសក់​ ​និង​ពុកមាត់​ ​ពុកចង្កា​ ​ស្លៀកដណ្តប់​សំពត់​ជ្រលក់​ដោយ​ទឹកអម្ចត់​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​។​ ​
 [​៧១​]​ ​លុះ​បុគ្គល​នោះ​ ​បាន​បួស​យ៉ាងនេះ​ហើយ​ ​ក៏​បរិបូណ៌​ ​ដោយ​សិក្ខា​ ​ព្រមទាំង​អាជីវៈ​ ​នៃ​ភិក្ខុ​ទាំងឡាយ​ ​ជា​អ្នក​លះបង់​បាណាតិបាត​ ​វៀរ​ស្រឡះ​ចាក​បាណាតិបាត​ ​មាន​អាជ្ញា​ដាក់ចុះ​ហើយ​ ​មាន​គ្រឿង​សស្ត្រា​ដាក់ចុះ​ហើយ​ ​មាន​សេច​ក្តី​ខ្មាស់​បាប​ ​មាន​សេចក្តី​អាណិត​ ​មាន​សេចក្តី​អនុគ្រោះ​សព្វ​សត្វ​ ​ដោយ​ប្រយោជន៍​។​ ​លះបង់​អទិន្នាទាន​ ​វៀរ​ស្រឡះ​ចាក​អទិន្នាទាន​ ​កាន់​យក​តែ​វត្ថុ​ដែលគេ​ឲ្យ​ ​ប្រាថ្នា​តែ​វត្ថុ​ដែលគេ​ឲ្យ​ ​មាន​អត្តភាព​ដ៏​ស្អាត​ ​មិនមែន​ជា​ចោរ​។​ ​លះបង់​នូវ​អព្រហ្មចរិយ​ ​គឺ​ធម៌​មិន​ប្រសើរ​ ​ហើយ​ប្រព្រឹត្ត​តែ​ធម៌​ដ៏​ប្រសើរ​ ​ចៀសវាង​ ​វៀរ​ស្រឡះ​ចាក​មេថុន​
ថយ | ទំព័រទី ១៨០ | បន្ទាប់
ID: 636822563222241345
ទៅកាន់ទំព័រ៖