ព្រះត្រៃបិដក ភាគ ២១

លះបង់​សម្ផ​ប្ប​លា​បៈ​ ​វៀរ​ស្រឡះ​ចាក​សម្ផ​ប្ប​លា​បៈ​ ​ជា​អ្នកពោល​នូវ​ពាក្យ​ ​តាមកាល​គួរ​ ​ជា​អ្នកពោល​នូវ​ពាក្យពិត​ ​ជា​អ្នកពោល​នូវ​អត្ថ​ ​(​ពោល​ពាក្យ​អាស្រ័យ​ប្រយោជន៍​ ​ក្នុង​បច្ចុប្បន្ន​ ​និង​បរលោក​)​ ​ជា​អ្នកពោល​នូវ​ធម៌​ ​(​ពោល​ពាក្យ​អាស្រ័យ​លោកុត្តរធម៌​)​ ​ជា​អ្នកពោល​នូវ​វិន័យ​ ​(​ពោល​ពាក្យ​អាស្រ័យ​សំវរ​វិន័យ​ ​និង​បហា​នវិ​ន័យ​)​ ​ពោល​នូវ​ពាក្យ​គួ​រតំ​កល់​ទុក​ ​ក្នុង​ហឫទ័យ​ ​ជា​ពាក្យ​ប្រកបដោយ​សេចក្តី​អាង​ ​តាមកាល​ ​ជា​ពាក្យ​មានកំណត់​។​ ​ភិក្ខុ​នោះ​ ​វៀរ​ស្រឡះ​ចាក​កិរិយា​ផ្តិល​ផ្តាច់​ ​នូវ​ពីជគាម​ ​និង​ភូតគាម​។​ ​ជា​អ្នក​បរិភោគ​ ​នូវ​ភត្ត​តែ១ពេល​ ​វៀរ​ស្រឡះ​ចាក​ការ​បរិភោគ​ ​ក្នុង​រាត្រី​ ​វៀរ​ស្រឡះ​ចាក​ការ​បរិភោគ​ ​ក្នុង​កាល​ខុស​។​ ​វៀរ​ស្រឡះ​ចាក​កិរិយា​រាំច្រៀង​ ​ប្រគំ​ ​និង​មើល​នូវ​ល្បែង​ ​ដែល​ជាស​ត្រូវ​ដល់​កុសលធម៌​។​ ​វៀរ​ស្រឡះ​ចាក​កិរិយា​ទ្រទ្រង់​ ​និង​ប្រដាប់​តាក់តែង​ ​ស្អិតស្អាង​រាងកាយ​ ​ដោយ​ផ្កាកម្រង​ ​និង​គ្រឿងក្រអូប​ ​និង​គ្រឿង​លាប​ផ្សេង​ៗ​។​ ​វៀរ​ស្រឡះ​ចាកទី​ដេក​ ​ទី​អង្គុយ​ដ៏​ខ្ពស់​ ​និង​ទីដេក​ទី​អង្គុយ​ដ៏​ប្រសើរ​។​ ​វៀរ​ស្រឡះ​ចាក​កិរិយា​ទទួល​កាន់​យក​នូវ​មាស​ ​និង​ប្រាក់​។​ ​វៀរ​ស្រឡះ​ចាក​កិរិយា​ទទួល​កាន់​យក​នូវ​ស្រូវ​ស្រស់​។​ ​វៀរ​ស្រឡះ​ចាក​កិរិយា​ទទួល​កាន់​យក​នូវ​សាច់ឆៅ​។​ ​
ថយ | ទំព័រទី ១៨២ | បន្ទាប់
ID: 636822563797914271
ទៅកាន់ទំព័រ៖