ព្រះត្រៃបិដក ភាគ ២១

វៀរ​ស្រឡះ​ចាក​កិរិយា​ទទួល​ស្ត្រី​(​១​)​ ​និង​កុមារី​។​ ​វៀរ​ស្រឡះ​ចាក​កិរិយា​ទទួល​ ​នូវ​ខ្ញុំស្រី​ ​និង​ខ្ញុំប្រុស​(​២​)​ ​។​ ​វៀរ​ស្រឡះ​ចាក​កិរិយា​ទទួល​ ​នូវ​ពពែ​ ​និង​ចៀម​។​ ​វៀរ​ស្រឡះ​ចាក​កិរិយា​ទទួល​ ​នូវ​មាន់​ ​និង​ជ្រូក​។​ ​វៀរ​ស្រឡះ​ចាក​កិរិយា​ទទួល​ ​នូវ​ដំរី​ ​គោ​ ​សេះ​ ​ឈ្មោល​ ​និង​ញី​។​ ​វៀរ​ស្រឡះ​ចាក​កិរិយា​ទទួល​នូវ​ស្រែ​ ​និង​ចម្ការ​។​ ​វៀរ​ស្រឡះ​ចាក​កិរិយា​ប្រកប​នូវ​ទូត​កម្ម​ ​គឺ​នាំ​សំបុត្រ​ ​ឬពាក្យ​បណ្តាំ​ដល់​គ្រហស្ថ​ ​និង​ទៅ​ដោយ​គេ​បញ្ជូន​ពី​ផ្ទះ​មួយ​ទៅផ្ទះ​មួយ​។​ ​វៀរ​ស្រឡះ​ចាក​កិរិយា​លក់​ទិញ​ ​ផ្លាស់​ប្តូរ​ ​(​របស់​ផ្សេង​ៗ​)​។​ ​វៀរ​ស្រឡះ​ចាក​អំពើ​កោង​ដោយ​ជញ្ជីង​ ​បន្លំ​ដោយ​ភាជន៍មាស​ ​និង​អំពើ​កោង​ដោយ​រង្វាស់​រង្វាល់​(​៣​)​ ​។​ ​វៀរ​ស្រឡះ​ចាក​កិរិយា​ប្រកប​នូវ​អំពើ​កោង​ ​ដោយ​មួយ​បង្កាច់​ ​បំភាន់​ដោយ​ឧបាយ​ ​និង​បន្លំ​ដោយ​របស់​ប្លម​(​៤​)​ ​។​ ​វៀរ​ស្រឡះ​ចាក​កិរិយា​កាត់​អវយវៈ​ ​មានដៃ​ ​និង​ជើង​ជាដើម​
​(​១​)​ ​ស្ត្រី​ក្នុង​ទីនេះ​ ​សំដៅយក​ស្ត្រី​ដែល​មាន​ប្តី​ ​ស្ត្រី​ក្មេង​ជាង​នេះ​ ​ហៅថា​កុមារី​ ​ការ​ទទួល​ក្តី​ ​ប៉ះពាល់​ក្តី​ ​នូវ​ស្រី​ទាំងនោះ​មិន​គួរ​ទេ​។​ ​(​២​)​ ​ត្រង់​ដែល​ថា​ ​វៀរ​មិន​ទទួល​ខ្ញុំស្រី​ ​ខ្ញុំប្រុស​នោះ​ ​គឺ​ទទួល​ដោយអំណាច​ ​ជា​ខ្ញុំ​ប្រើប្រាស់​ផ្ទាល់ខ្លួន​ ​មិន​គួរ​ទេ​ ​បើ​ទទួល​ដោយអំណាច​ធ្វើ​កប្បិយ​ការកៈ​អ្នកចាត់ចែង​ការងារ​ក្នុង​អារាម​ ​ទើប​គួរ​)​។​ ​អដ្ឋកថា​ ​។​ ​(​៣​)​ ​មើល​នយលក្ខណៈ​ក្នុង​ព្រហ្ម​ជាល​សូត្រ​ ​ទីឃនិកាយ​។​ ​(​៤​)​ ​មើល​នយលក្ខណៈ​ក្នុង​ព្រហ្ម​ជាល​សូត្រ​ ​ទីឃនិកាយ​។​
ថយ | ទំព័រទី ១៨៣ | បន្ទាប់
ID: 636822564287602280
ទៅកាន់ទំព័រ៖