ព្រះត្រៃបិដក ភាគ ២១
សម្លាប់ ចាប់ចង ធ្វើឲ្យវង្វេងផ្លូវ ប្លន់អ្នកស្រុក និងកំហែងយកទ្រព្យគេ
(១) ។ ភិក្ខុនោះជាអ្នកសន្តោសដោយចីវរ ដែលជាគ្រឿងរក្សានូវកាយ ដោយបិណ្ឌបាត ដែលជាគ្រឿងរក្សានូវផ្ទៃ និងចៀសចេញទៅ ក្នុងទិសណាៗ តែងកាន់យក (នូវគ្រឿងបរិក្ខារ) តែប៉ុណ្ណោះ ចៀសចេញទៅ (ក្នុងទិសនោះៗ)។ ដូចជាសត្វស្លាបហើរទៅក្នុងទីណាៗ ក៏មានតែទម្ងន់ស្លាប របស់ខ្លួនប៉ុណ្ណោះ ហើរទៅ ដូចម្តេចមិញ ភិក្ខុ ជាអ្នកសន្តោសដោយចីវរ ដែលជាគ្រឿងរក្សានូវកាយ ដោយបិណ្ឌបាត ដែលជាគ្រឿងរក្សានូវផ្ទៃ និងចៀសចេញទៅ ក្នុងទិសណាៗ តែងកាន់យក (នូវគ្រឿងបរិក្ខារ) ប៉ុណ្ណោះ ចៀសចេញទៅ ដូច្នោះដែរ។ ភិក្ខុនោះ ប្រកបដោយសីលក្ខន្ធ ដ៏ប្រសើរនេះហើយ សោយនូវសេចក្តីសុខ ដែលមិនមានទោស ក្នុងសន្តានចិត្តខ្លួនបាន។ ភិក្ខុនោះ ឃើញរូបដោយចក្ខុហើយ មិនកាន់យកនូវនិមិត្ត មិនបានកាន់យក នូវអនុព្យញ្ជនៈឡើយ អកុសលធម៌ ដ៏លាមកទាំងឡាយ គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាម នូវបុគ្គលដែលមិនសង្រួម នូវឥន្ទ្រិយ គឺចក្ខុណា ភិក្ខុនោះ ក៏ប្រតិបត្តិ ដើម្បីសង្រួម នូវឥន្ទ្រិយ
(១) មើលនយលក្ខណៈ ក្នុងព្រហ្មជាលសូត្រ ទីឃនិកាយ។
ID: 636822564592639727
ទៅកាន់ទំព័រ៖