ព្រះត្រៃបិដក ភាគ ២១

ម្នាល​ព្រាហ្មណ៍​ ​នេះ​តថាគត​ហៅថា​ ​ស្នាមជើង​ ​របស់​ព្រះ​តថាគត​ ​ដូច្នេះ​ខ្លះ​ ​ថា​ជាទី​ត្រដុស​របស់​ព្រះ​តថាគត​ ​ដូច្នេះ​ខ្លះ​ ​ថា​ជា​ស្នាម​ចាក់​ ​ដោយ​ភ្លុក​ ​របស់​ព្រះ​តថាគត​ ​ដូច្នេះ​ខ្លះ​។​ ​មិន​តែប៉ុណ្ណោះ​ឡើយ​ ​ព្រះ​អរិយសាវ័ក​ ​តែង​ចូលចិត្ត​ថា​ ​ព្រះមានព្រះភាគ​ ​ជា​ព្រះសម្មាសម្ពុទ្ធ​ ​ព្រះធម៌​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សំដែង​ប្រពៃ​ហើយ​ ​ព្រះសង្ឃ​សាវ័ក​ ​នៃ​ព្រះមានព្រះភាគ​ ​លោក​ប្រតិបត្តិ​ប្រពៃ​ហើយ​។​
 [​៧៤​]​ ​កាលបើ​ចិត្ត​តាំង​ខ្ជាប់ខ្ជួន​ ​បរិសុទ្ធ​ផូរផង់​ ​មិន​មាន​កិលេស​ ​ប្រាសចាក​សេចក្តី​សៅហ្មង​ ​ជា​ចិត្តទន់​ ​សមគួរ​ដល់​កម្ម​ ​ជា​ចិត្តនឹង​ធឹង​ ​មិន​ញាប់​ញ័​ ​ទៅតាម​អារម្មណ៍​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​នោះ​ ​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ​។​ ​ភិក្ខុ​នោះ​ ​ក៏​រឭក​នូវ​បុព្វេ​និវាស​ជាច្រើន​ប្រការ​ ​គឺ​រឭក​បាន១ជាតិ​ខ្លះ​ ​២ជាតិ​ខ្លះ​។​បេ​។​ ​ភិក្ខុ​នោះ​ ​រឭក​បាន​នូវ​បុព្វេ​និ​វា​សានុ​ស្ស​តិ​ ​ជាច្រើន​ប្រការ​ ​ព្រមទាំង​អាការ​ ​ព្រមទាំង​ឧទ្ទេស​ ​យ៉ាងនេះ​។​ ​ម្នាល​ព្រាហ្មណ៍​ ​នេះឯង​តថាគត​ហៅថា​ ​ស្នាមជើង​ ​របស់​ព្រះ​តថាគត​ ​ដូច្នេះ​ខ្លះ​ ​ថា​ជាទី​ត្រដុស​របស់​ព្រះ​តថាគត​ ​ដូច្នេះ​ខ្លះ​ ​ដា​ជា​ស្នាម​ចាក់​ដោយ​ភ្លុក​ ​របស់​ព្រះ​តថាគត​ ​ដូច្នេះ​ខ្លះ​។​ ​មិន​តែប៉ុណ្ណោះ​ឡើយ
ថយ | ទំព័រទី ១៨៨ | បន្ទាប់
ID: 636822565616218272
ទៅកាន់ទំព័រ៖