ព្រះត្រៃបិដក ភាគ ២១

ព្រះ​អរិយសាវ័ក​ ​តែង​ចូលចិត្ត​ថា​ ​ព្រះមានព្រះភាគ​ ​ជា​ព្រះសម្មាសម្ពុទ្ធ​ ​ព្រះធម៌​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សំដែង​ប្រពៃ​ហើយ​ ​ព្រះសង្ឃ​សាវ័ក​ ​នៃ​ព្រះមានព្រះភាគ​ ​លោក​ប្រតិបត្តិ​ប្រពៃ​ហើយ​។​
 ​[​៧៥​]​ ​កាលបើ​ចិត្ត​តាំង​ខ្ជាប់ខ្ជួន​ ​បរិសុទ្ធ​ផូរផង់​ ​មិន​មាន​កិលេស​ ​ប្រាសចាក​សេចក្តី​សៅហ្មង​ ​ជា​ចិត្តទន់​ ​សមគួរ​ដល់​កម្ម​ ​ជា​ចិត្តនឹង​ធឹង​ ​មិន​ញាប់​ញ័​ ​ទៅតាម​អារម្មណ៍​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​នោះ​ ​ក៏​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​ចតុ​ប​បាត​ញ្ញាណ​ ​នៃ​សត្វ​ទាំងឡាយ​។​ ​ភិក្ខុ​នោះ​ ​មាន​ចក្ខុ​ ​ដូចជា​ទិព្វ​ ​ដ៏​បរិសុទ្ធ​ ​កន្លង​បង់​នូវ​ចក្ខុ​របស់​មនុស្ស​ធម្មតា​។​បេ​។​ ​ដឹង​ច្បាស់​នូវ​សត្វ​ទាំងឡាយ​ ​ដែល​អន្ទោល​ទៅតាម​កម្ម​របស់​ខ្លួន​។​ ​ម្នាល​ព្រាហ្មណ៍​ ​នេះឯង​ ​តថាគត​ហៅថា​ ​ស្នាមជើង​ ​របស់​ព្រះ​តថាគត​ ​ដូច្នេះ​ខ្លះ​ ​ថា​ជាទី​ត្រដុស​ ​របស់​ព្រះ​តថាគត​ដូច្នេះ​ខ្លះ​ ​ថា​ជា​ស្នាម​ចាក់​ដោយ​ភ្លុក​របស់​ព្រះ​តថាគត​ដូច្នេះ​ខ្លះ​។​ ​មិន​តែប៉ុណ្ណោះ​ឡើយ​ ​ព្រះ​អរិយសាវ័ក​ ​តែង​ចូលចិត្ត​ថា​ ​ព្រះមានព្រះភាគ​ ​ជា​ព្រះសម្មាសម្ពុទ្ធ​ ​ព្រះធម៌​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សំដែង​ប្រពៃ​ហើយ​ ​ព្រះសង្ឃ​សាវ័ក​ ​នៃ​ព្រះមានព្រះភាគ​ ​លោក​ប្រតិបត្តិ​ប្រពៃ​ហើយ​។​
ថយ | ទំព័រទី ១៨៩ | បន្ទាប់
ID: 636822565917405499
ទៅកាន់ទំព័រ៖