ព្រះត្រៃបិដក ភាគ ២១
សេចក្តីនោះថាដូចម្តេច បុរសនោះ អាចគូររូបទាំងឡាយ ធ្វើឲ្យមានរូបភាព ប្រាកដឡើងក្នុងអាកាសនេះបានឬទេ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនោះ ធ្វើមិនបានទេ ព្រោះហេតុដូចម្តេច បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថាអាកាសនេះមិនមានរូប មិនជាទីឃើញរូប មិនងាយនឹងគូររូប មិនងាយនឹងធ្វើរូបភាពឲ្យមានប្រាកដ ក្នុងអាកាសនេះបានឡើយ ក៏ឯបុរសនោះ គ្រាន់តែបានចំណែកសេចក្តីលំបាកកាយ និងសេចក្តីចង្អៀតចង្អល់ចិត្តប៉ុណ្ណោះ ម្នាលភិក្ខុទាំងឡាយ យ៉ាងនោះមែនហើយ សេចក្តីនោះដូចគ្នានឹពួកជនដទៃ កាលនិយាយចំពោះអ្នកទាំងឡាយ គប្បីនិយាយដោយគន្លងនៃពាក្យទាំងឡាយណា គន្លងនៃពាក្យទាំងឡាយនេះ មាន៥ប្រការ គឺ និយាយក្នុងកាលគួរ ឬកាលមិនគួរ១ ។បេ។ ជាអ្នកមានចិត្តស្មើដោយអាកាស ជាចិត្តធំទូលាយ ដល់នូវសភាពធំ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ធ្វើឲ្យជាអារម្មណ៍របស់មេត្តាចិត្តនោះផង ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។
ID: 636822512536412281
ទៅកាន់ទំព័រ៖