ព្រះត្រៃបិដក ភាគ ២១
[៧៦] កាលបើចិត្តតាំងខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ មិនមានកិលេស ប្រាសចាកសេចក្តីសៅហ្មង ជាចិត្តទន់ សមគួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័ទៅតាមអារម្មណ៍យ៉ាងនេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ។ ភិក្ខុនោះដឹងតាមពិតថា នេះជាទុក្ខ ដឹងតាមពិតថា នេះជាហេតុនាំឲ្យកើតទុក្ខ ដឹងតាមពិតថា នេះជាសេចក្តីរំលត់ទុក្ខ ដឹងតាមពិតថា នេះជាបដិបទា ឲ្យបានដល់នូវសេចក្តីរំលត់ទុក្ខ។ ដឹងតាមពិតថា នេះជាអាសវៈ ដឹងតាមពិតថា នេះជាហេតុនាំឲ្យកើតអាសវៈ ដឹងតាមពិតថា នេះជាសេចក្តីរំលត់នៃអាសវៈ ដឹងតាមពិតថា នេះជាបដិបទា ឲ្យបានដល់នូវសេចក្តីរំលត់ នៃអាសវៈ។ ម្នាលព្រាហ្មណ៍ នេះឯងតថាគតហៅថា ស្នាមជើង របស់ព្រះតថាគត ដូច្នេះខ្លះ ថាជាទីត្រដុសរបស់ព្រះតថាគតដូច្នេះខ្លះ ថាជាស្នាមចាក់ដោយភ្លុក របស់ព្រះតថាគតដូច្នេះខ្លះ។ ព្រះអរិយសាវ័ក លោកមិនត្រឹមតែចូលចិត្ត ដោយហេតុមានប្រមាណប៉ុណ្ណេះទេ។ ម្យ៉ាងទៀត ព្រះអរិយសាវ័ក តែងចូលចិត្តថា ព្រះមានព្រះភាគជា ព្រះសម្មាសម្ពុទ្ធ ព្រះធម៌ព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងប្រពៃហើយ ព្រះសង្ឃសាវ័ក នៃព្រះមានព្រះភាគ លោកប្រតិបត្តិប្រពៃហើយ។ កាលភិក្ខុនោះ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ
ID: 636822566189951088
ទៅកាន់ទំព័រ៖