ព្រះត្រៃបិដក ភាគ ២១

មហា​ហត្ថិ​បទោ​បម​សូត្រ​ ​ទី៨​


 [​៧៨​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សវ​ត្ថី​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​សារីបុត្រ​មាន​អាយុ​ ​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​មាន​អាយុ​។​ ​ភិក្ខុ​ទាំងអម្បាល​នោះ​ ​បាន​ទទួល​ស្តាប់​ថេរ​វាចា​ ​នៃ​ព្រះ​សារីបុត្រ​មាន​អាយុ​ថា​ ​បពិត្រ​លោក​មាន​អាយុ​។​ ​ព្រះ​សារីបុត្រ​មាន​អាយុ​ ​មាន​ថេរ​វាចា​ ​ដូច្នេះ​ថា​ ​នែអ្នក​ទាំងឡាយ​មាន​អាយុ​ ​ស្នាមជើង​ទាំងឡាយ​ណាមួយ​ ​របស់​ពួក​សត្វ​ ​ដែល​នៅ​លើ​ផ្ទៃផែនដី​ ​ស្នាមជើង​ទាំងអស់​នោះ​ ​តែង​ប្រជុំ​ចុះ​ ​ក្នុង​ស្នាមជើង​ដំរី​ ​ស្នាមជើង​ដំរី​ ​ប្រាកដជា​វិសេស​ជាង​ស្នាមជើង​នៃ​សត្វ​ទាំងអម្បាល​នោះ​ ​ព្រោះ​ស្នាមជើង​ដំរី​នោះ​ ​ជា​ស្នាមជើង​ធំ​ ​ដូចម្តេច​មិញ​ ​ម្នាល​អ្នក​ទាំងឡាយ​មាន​អាយុ​ ​កុសលធម៌​ទាំងឡាយ​ណា​នីមួយ​ ​កុសលធម៌​ទាំងអស់​នោះ​ ​តែង​សង្គ្រោះ​ចូលក្នុង​អរិយសច្ច​ទាំង៤​ ​ដូច្នេះ​ឯង​ ​អរិយសច្ច​ទាំង៤​ ​តើ​ដូចម្តេច​ខ្លះ​ ​គឺ​ ​ទុក្ខអរិយសច្ច១​ ​ទុក្ខសមុទយ​អរិយសច្ច១​ ​ទុក្ខនិរោធ​អរិយសច្ច១​ ​ទុក្ខនិរោធ​គាមិនី​បដិបទា​អរិយសច្ច១​។​
ថយ | ទំព័រទី ១៩៣ | បន្ទាប់
ID: 636822567164276816
ទៅកាន់ទំព័រ៖