ព្រះត្រៃបិដក ភាគ ២១
[៧៩] ម្នាលអ្នកទាំងឡាយមានអាយុ ទុក្ខអរិយសច្ច១ តើដូចម្តេចខ្លះ ជាតិ គឺសេចក្តីកើតជាទុក្ខ១ ជរា គឺសេចក្តីគ្រាំគ្រា ជាទុក្ខ១ មរណៈ គឺសេចក្តីស្លាប់ ជាទុក្ខ១ សោកៈ គឺសេចក្តីរីងស្ងួត ជាទុក្ខ១ បរិទេវៈគឺ សេចក្តីខ្សឹកខ្សួល ជាទុក្ខ១ ទុក្ខៈ គឺសេចក្តីលំបាកកាយ ជាទុក្ខ១ ទោមនស្ស គឺសេចក្តីអាក់អន់ចិត្ត ជាទុក្ខ១ ឧបាយាសៈ គឺសេចក្តីតានតឹងចិត្ត ជាទុក្ខ១ បុគ្គលប្រាថ្នានូវរបស់ណា មិនបានរបស់នោះ នាំមកនូវទុក្ខ១ ដោយសេចក្តីបំព្រួញ ឧបាទានក្ខន្ធទាំង៥ ចាត់ជាទុក្ខ១។ ម្នាលអ្នកទាំងឡាយមានអាយុ ឧបាទានក្ខន្ធទាំងឡាយ៥ តើដូចម្តេចខ្លះ គឺរូប ចាត់ជាឧបាទានក្ខន្ធ១ វេទនាចាត់ជាឧបាទានក្ខន្ធ១ សញ្ញាចាត់ជាឧបាទានក្ខន្ធ១ សង្ខារចាត់ជាឧបាទានក្ខន្ធ១ វិញ្ញាណចាត់ជាឧបាទានក្ខន្ធ១។ ម្នាលអ្នកទាំងឡាយមានអាយុ រូប ចាត់ជាឧបាទានក្ខន្ធ ដូចម្តេចខ្លះ គឺពួកមហាភូតរូប៤ និងឧបាទាយរូប គឺរូបដែលអាស្រ័យនឹងមហាភូតរូបទាំង៤។ ម្នាលអ្នកទាំងឡាយមានអាយុ មហាភូតរូបទាំង៤ ដូចម្តេចខ្លះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១។
[៨០] ម្នាលអ្នកទាំងឡាយមានអាយុ បឋវីធាតុ តើដូចម្តេច។ គឺបឋវីធាតុខាងក្នុងក៏មាន បឋវីធាតុខាងក្រៅ ក៏មាន។ ម្នាលអ្នកទាំងឡាយមានអាយុ បឋវីធាតុខាងក្នុង តើដូចម្តេច។ ធាតុណា ជាខាង
ID: 636822567441572677
ទៅកាន់ទំព័រ៖